ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​​​​​ខ្លាំង​ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​ មនុស្ស​ប្រមាណ​ជា​​២០​នាក់​រង​របួស​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​ជប៉ុន តែ​ហាក់​មិន​បណ្ដាល​ឲ្យ​មានការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ឡើយ និង​ក៏​គ្មាន​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ដែរ​។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​​ថា…

ប្រទេស​ជប៉ុន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​ជប៉ុន តែ​ហាក់​មិន​បណ្ដាល​ឲ្យ​មានការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ឡើយ និង​ក៏​គ្មាន​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ដែរ​។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​​ថា មនុស្ស​ប្រមាណ​ជា​២០​នាក់​រង​របួស​។

ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ ​ស្ថិត​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ក្រុង​ហ្វូ​គូ​ស៊ីម៉ា ក្នុង​ជម្រៅ​៦០​គីឡូម៉ែត្រ​។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​។ ការ​រញ្ជួយ​ដី​នេះ ​កើត​មាន​នា​វេលា​ម៉ោង​២៣​និង​០៨​នាទី​ម៉ោង​ក្នុងស្រុក បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើរ​ដល់ទី​ក្រុង​តូ​ក្យូ​ ដែល​នៅ​ទីនោះ បណ្ដា​អគារ​មានការ​ញ័រ​រង្គើរ​។

ទូរទស្សន៍​រដ្ឋ​ជប៉ុន ​NHK​ ​បាន​បញ្ជាក់​ថា ពុំ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​​ឡើយ នៅ​ទីតាំង​នុយក្លេអ៊ែរ ​TOKAIMURA​។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ បាន​​រាយការណ៍​ថា ពុំ​មានការ​ផ្លាស់​ប្ដូរ​ណាមួយ​នៃ​កម្រិត​វិទ្យុ​សកម្ម ត្រូវ​បាន​កត់សម្គាល់​ឃើញ​ឡើយ នៅ​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ដៃ​អ៊ី​ជី​។​មនុស្ស​ប្រមាណ​ជា​៩៥០.០០០​គ្រួសារ​ត្រូវ​រង​ការ​ដាច់​ភ្លើងអគ្គិសនី​។

ការ​រញ្ជួយ​ដី​ថ្មី​នោះ​ កើត​មាន​មិន​ដល់​១​ខែ​ទៀត​ផង ដល់​ខួប​លើក​ទី​១០​នៃ​ស៊ូ​ណា​មី​ថ្ងៃ​ទី​១១ ​មីនា​ឆ្នាំ​២០១១ ដែល​បំផ្លាញ​ភាគ​ឦសាន​ជប៉ុន ​និង​ជា​ប្រភព​នៃ​គ្រោះ​មហន្តរាយ នុយក្លេអ៊ែរ​ស៊ី​វិល ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ TCHERNOBYL ​នៅ​អ៊ុយ​ក្រែ​ន នា​ខែមេសា​ឆ្នាំ​១៩៨៦​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=ApnbUSuz19c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ