ខេត្តឧត្តរមានជ័យ ៖ បុរសចំនួន២នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅស
ង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បន្ទាប់ពីបើកបរអេស្កាវ៉ាទ័រជាន់ចំគ្រាប់
មីនតោន បណ្តាលឱ្យផ្ទុះកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១ បានបង្កការភ្ញាក់ផ្អើលកើតឡើងនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះស៊ុម តង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិឃុំកើតហេតុ និងម្នាក់ទៀតឈ្មោះលេខ ឡី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបើកបរអេស្កាវ៉ាទ័រ មានទីលំនៅភូមិរលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះលេខ ឡី បានបើកអេស្កាវ៉ាទ័រជីកស្រះអោយឈ្មោះស៊ុម តង នៅចំណុចកើត
ហេតុខាងក្រោយផ្ទះចំងាយ១០០ម៉ែត្រ ស្រាប់តែអេស្កាវ៉ាទ័រជាន់ចំមីនតោនផ្ទុះដាច់កង់ និងច្រវ៉ាក់ បណ្តាលអោយឈ្មោះស៊ុម តង ដែលកំពុងឈរមើលនៅទីនោះរងរបួសធ្ងន់ត្រង់កំភួនដៃខាងស្តាំ និងត្រូវអំបែងតូចៗពេញខ្លួន ចំណែកអ្នកបើកអេស្កាវ៉ាទ័របានរងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានគេបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕


ចែករំលែកព័តមាននេះ