ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំណឹងល្អ! ជា​សះស្បើយ៣​នាក់ ​ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​​ចំនួន​៣​នាក់​ ខណៈ​រក​មិនឃើញ​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​ជា​អ្នកដំណើរ​២​នាក់​និង​១​នាក់​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​។ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​​ចំនួន​៣​នាក់​ ខណៈ​រក​មិនឃើញ​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​ជា​អ្នកដំណើរ​២​នាក់​និង​១​នាក់​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ​ករណី​ជា​សះស្បើយ​ចំនួន​២​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ថៃ​) គឺ​១-​ស្ត្រីជន​ជាតិខ្មែរ អាយុ​៧៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៥ ចំនួន ២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង ហង់​សិន រាជធានី​ភ្នំពេញ​។

២-​ស្ត្រីជន​ជាតិខ្មែរ អាយុ ៤៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

និង​៣-​ស្ត្រីជន​ជាតិខ្មែរ ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ អាយុ​៣៧​ឆ្នាំ មាន​អាសយ​ដ្ឋាន​ស្នាក់​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្ត​ប៉ៃលិន​។

សូម​ជម្រាប​ថា ​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន​៤៧៩​នាក់ ព្យាបាល​ជា​សះស្បើយ​៤៦៥​នាក់​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ