ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​តូច​ពិត ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ដូង​គុណ​ធ​ម៍​ធំ​ទូលាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​ថា «​ថ្ងៃនេះ​ជា​ខួប​១​ឆ្នាំ (១៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​ថា «​ថ្ងៃនេះ​ជា​ខួប​១​ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​នាវា​ទេសចរណ៍​ខ្នាត​អន្តរជាតិ westerdam ដែល​មាន​ផ្ទុក​អ្នកដំណើរ​ប្រមាណ ១៤៥៥​នាក់ និង​នាវិក​ចំនួន​៨០២​នាក់ មក​ពី​៤១​ប្រទេស អោយ​ចូល​ចត​នៅ​ក្រុងព្រះសីហនុ ។​»

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា យើង​ចាំ​ច្បាស់​ណាស់ គឺ​នៅ​ពេល​នោះ ពិភពលោក​មានការ​ភ័យ​ខ្លាច​រន្ធត់​យ៉ាង​ខ្លាំង អំពី​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជា​ច្រើន​មិន​អនុញ្ញាត​អោយ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​ដាច់ខាត ទោះបី​បានដឹង​ថា នៅ​ក្នុង​នាវា​នោះ​មានជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដែល​កំពុង​អស់សង្ឃឹម​ហើយ​ប្រឈម​នឹង​អត់​ស្បៀងអាហារ និង​ជា​ពិសេស​ប្រឈម​នឹង​គ្រោះកាច​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មិន​អាច​ទុក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​អោយ​ស្លាប់​នៅ​កណ្តាល​មហាសាគរ​បាន​ឡើយ ។

ជា​ចុង​ក្រោយ បើ​ទោះបី​កម្ពុជា​ជា​ប្រទេស​តូច​គ្មាន​ធនធាន​ដូច​ប្រទេស​ធំ​ៗ​មួយ​ចំនួន​មែនពិត ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​មនុស្ស​ធ​ម៍​ធំ​ទូលាយ​បាន​ទទួល​ស្វាគមន៍​នាវា​ចូល​ចត និង​បាន​សង្គ្រោះ​អ្នកទេសចរ​និង​នាវិក​ទាំងអស់​ចេញពី​នាវា​ហើយ​បាន​រៀបចំ​កន្លែង​អោយ​ស្នាក់​នៅ​ព្យាបាល និង​បាន​រៀបចំ​អោយ​បងប្អូន​អ្នក​ទេសចរណ៍​ទាំងអស់​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កំណើត​ខ្លួន​វិញ​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ