ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រឈមនឹងវត្តមានកូវីដ ១៩ ក្នុងសហគមន៍ទៀតហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ការជួបជុំរបស់ពលរដ្ឋនៅតំបន់ទេសចរណ៍នានា ហាក់មិនបានពាក់ម៉ាស ឲ្យបានខ្ជាប់ខ្ជួននោះទេ​។ សកម្មភាពបែបនេះ នៅក្នុងពេលដែលពិភពលោក​នៅតែប្រឈមជាមួយកូវីដ១៩ដដែលនោះ ហាក់បានធ្វើឲ្យកម្ពុជាប្រឈមទៅ​នឹងការឆ្លងរាលដាល់ជំងឺកូវីដ១៩នេះ ក្នុងសហគមន៍ជា​ថ្មី។ ក្រៅពីនៅតាមរមណីយដ្ឋានទេសចរណ៍ ដែលអ្នកទេសចរជាច្រើនមិនបានពាក់ម៉ាស​នោះ សូម្បី​នៅតាមហាងលក់ទំនិញ…

ការជួបជុំរបស់ពលរដ្ឋនៅតំបន់ទេសចរណ៍នានា ហាក់មិនបានពាក់ម៉ាស ឲ្យបានខ្ជាប់ខ្ជួននោះទេ​។ សកម្មភាពបែបនេះ នៅក្នុងពេលដែលពិភពលោក​នៅតែប្រឈមជាមួយកូវីដ១៩ដដែលនោះ ហាក់បានធ្វើឲ្យកម្ពុជាប្រឈមទៅ​នឹងការឆ្លងរាលដាល់ជំងឺកូវីដ១៩នេះ ក្នុងសហគមន៍ជា​ថ្មី។

ក្រៅពីនៅតាមរមណីយដ្ឋានទេសចរណ៍ ដែលអ្នកទេសចរជាច្រើនមិនបានពាក់ម៉ាស​នោះ សូម្បី​នៅតាមហាងលក់ទំនិញ និងកន្លែងលក់អាហារមួយចំនួន ហាក់បានធ្វេស​ប្រហែសនៅក្នុងការអនុវត្តវិធានការការពារកូវីដ១៩ ដូចជាការដែលត្រូវវ៉ាស់កម្តៅភ្ញៀវ ផ្តល់អាកុលលាងដៃ ឲ្យបានហ្មត់ចត់នោះ។ ពលរដ្ឋហាក់បានធ្វេសប្រហែស​ជាមួយជំងឺកូវី១៩ នៅពេលដែលវិធានការការពារទាំងអស់នៅជាធរមាននៅឡើយ ទោះបីប្រទេសនេះបានផ្តើមចាក់វ៉ាក់សំាងដល់ពល​រដ្ឋ​ពីថ្ងៃទី១០កុម្ភៈមកនោះក្តី។

កូវីដ១៩នៅតែជាក្តីបារម្ពរបស់ពិភពលោក ហើយវិធានការពារនានានៅតែមានជាធរ​មាន។  រហូតដល់ថ្ងៃទី ១២កុម្ភ:​ ២០២១​ ករណីកូវីដ១៩ នៅកម្ពុជា មាន៤៧៨នាក់​​​​​​​​​​​​​ ចំនួនសម្រាកពេទ្យនៅសល់ ១៩នាក់​​​​ និងចំនួនជាសះស្បេីយសរុប៤៥៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ក្រសួងសុខាភិបាលថា “ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ “។

រូបភាពដែលភ្ជាប់មកជាមួយ គឺបានពីកន្លែងដែលពលរដ្ឋកំពុងដើរកម្សាន្ត​នៅក្នុងឱកាសចុងសប្តាហ៍ និងក្នុងពិធីបុណ្យចូលឆ្នាំថ្មីជនជាតិចិននិងវៀតណាម ។ ឃើញរូបភាពដែលអ្នកទេសចរជាច្រើនមិនបានម៉ាសនិងអ្នកចូលរួមកម្មវិធីចូលឆ្នាំចិន ក៍មិនបានពាក់ម៉ាសដូច្នេះ ជាក្តីបារម្ភមួយ។ការជួបជុំនិងការដែលមិនពាក់ម៉ាសដូច្នេះ មានហានិភ័យខ្ពស់ណាស់។ ម៉ាសមួយថ្លៃ៥០០រៀល ឬកន្លែងខ្លះមានការចែកជូន​ដោយឥតគិតថ្លៃ ហេតុអ្វីពលរដ្ឋមិនពាក់។ ហេតុអ្វីពលរដ្ឋមិនអនុវត្តតាមវិធាន​ការរបស់អាជ្ញាធរ?

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់បានប្រមានឲ្យពលរដ្ឋត្រូវ​អនុវត្តវិធានការការពារឲ្យបានហ្មត់ចត់ កុំចាំពេលឃើញមឈូសបានស្រក់ទឹកភ្នែក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ