ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​មូលហេតុ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​បាន​បាត់បង់​ជីវិត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ពី​មូល​ដែល ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​បាន​ស្លាប់ ។ យោង​តាម​សេចក្តីជូនដំណឹង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ពី​មូល​ដែល ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​បាន​ស្លាប់ ។

យោង​តាម​សេចក្តីជូនដំណឹង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​វេលា​ម៉ោង​១៨:០០​នាទី មាន​ករណី​ស្លាប់​ជា​អ្នកជំងឺ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​មា​យ​វប្បធម៌ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មូលហេតុ​នៃ​ការ​នៃ​ការ​ស្លាប់ គឺ​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ និង​រាលដាល​ទៅ​ឆ្អឹង និង​សួត (Hepatocelular Carcinoma with Bone Lung Peritoneal Metastasis) ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ថា​« អ្នកជំងឺ​ខាងលើ​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា តាម​ច្រក​អូរ​បី​ជាន់ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ប្រមាណ​១៤:០០ នាទី ដោយ​មាន​អាកា​រៈ ហត់ និង​ពិបាក​ដកដង្ហើម មាន​ស្បែក​ឡើង​លឿង​ខ្លាំង ហើយ​បន្ទាប់​មក ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ បង្អែក​អូរ​ជ្រៅ​» ។

ប្រភព​បន្ត​ថា នៅ​ពេល​ដែល​អ្នកជំងឺ​មក​ដល់​មន្ទីរពេទ្យ​ខេត្ត គឺ​មាន​សភាព​ធ្ងន់ធ្ងរ​(Critical Carton), សន្លប់​បាត់បង់ ស្មារតី​(Cora) , ស្បែក​ឡើង​លឿង​ខ្លាំង​(Jaunda)​ភ្លាម​ៗ​នោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ដោយ​ផ្តល់​អុក​ស៊ី​សែន​ជំនួយ​ផ្លូវដង្ហើម ម៉ាស្សា​បេះដូង ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​យ​ក៏​ចិត្ត​ទុកដាក់ បំផុត ។
ដោយ​សភាព​របស់​អ្នកជំងឺ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ជា​លំដាប់ ទោះជា​ក្រុម​គ្រូពេទ្យ​របស់​យើង ខិតខំ​សង្គ្រោះ យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ គាត់​បាន​ឡើយ ហើយ​ក៏​បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ : ០០ នាទី ដោយ​មូលហេតុ ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ និង​រាលដាល​ទៅ​ឆ្អឹង និង​សួត (Hepatocelular Carcinoma with Bone Lung Peritoneal Metastasis)​។

អ្នកជំងឺ​(​សព​) ប្រពន្ធ និង​កូនស្រី រួម​ទាំង​ម្តាយ​អ្នកជំងឺ ត្រូវ​បាន​យក​សំណាក​ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដី​១៩ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល តែ​លទ្ធផល​មិន​ទាន់​ទទួល​បាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅឡើយ​ទេ ។ ប្រភព​បន្ត​ថា តាម​ការ​សាកសួរ​ប្រវត្តិ​អ្នកជំងឺ​ពី​ក្រុម​គ្រួ​សារបាន​បញ្ជាក់​ថា អ្នកជំងឺ និង​ក្រុម​គ្រួ​សារបាន​ទៅ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ (​ទីក្រុង​បាងកក​) រយៈពេល​២​ឆ្នាំ ។ បន្ទាប់​មក​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​បាន​ទទួល​ការ​ពិនិត្យ ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​រយៈពេល​ប្រហែល​២​ខែ​មក​ហើយ មុន​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​(​គ្រូពេទ្យ នៅ​ប្រទេស​ថៃ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល ហើយ​បាន​ប្រាប់​អ្នកជំងឺ​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​)​។

យោង​តាម ការ​ពិនិត្យ​លើ​សំណុំ​ឯកសារ​នៃ​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ដែល​ជាប់​មក​ជាមួយ​អ្នកជំងឺ​បានឃើញ​ថា គាត់​មាន បញ្ហា​សុខភាព​ដូច​ជារ​ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ និង​រាលដាល​ទៅ​ឆ្អឹង​និង​សួត (Hepatocellular Carcinoma with Bone Lung Peritoneal Metastasis)​។

អ្នកជំងឺ​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​ផ្ទាល់ខ្លួន​រ៉ាំ​រៃ និង​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រូពេទ្យ​ប្រឹងប្រែង ព្យាបាល និង​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស តែ​នៅ​មិន​អាច​ជួយ​ស្រោចស្រង់​អាយុជីវិត ។

រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ជា​បុរស​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ ។ រដ្ឋបាល​ខេត្ត សូម​សម្តែង​នូវ​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ