ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ឈរ​តាម​បន្ទាត់​ព្រំដែន​បាន​ឃាត់​ពលករ​ចំណាក់ស្រុក​ខុស​ប្រុស​-​ស្រី​ជាង​១០​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ឈរ​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់​ពលករ​ចំណាក់ស្រុក​ខុស​ប្រុស​/​ស្រី​ជាង​១០​នាក់ នៅ​យប់​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។ លោក​ឧត្តមសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ឈរ​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់​ពលករ​ចំណាក់ស្រុក​ខុស​ប្រុស​/​ស្រី​ជាង​១០​នាក់ នៅ​យប់​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បានអោយ​ដឹង​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គបញ្ជាការ​រង​កង​យោធពល​ខេរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ឯកឧត្តម ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ។

កងកម្លាំង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ខិតខំ​យកចិត្តទុកដាក់ ការពារ​បូរណភាព​ទឹកដី និង​ទប់ស្កាត់​បទល្មើស​តាម​បន្ទាត់​ព្រំដែន ពលករ​ចំណាក់ស្រុក​ខុសច្បាប់ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន បាន​បញ្ជាក់​ថា ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ប្រុស​/​ស្រី និង​ក្មេង​បម្រង់​ឆ្លង​ដែន​ខុស​ឃាត់​ជា​បន្តបន្ទាប់​ប្រមា​ន​ជាង​១០ នាក់ ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដាក់​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ និង​ថៃ​ចាប់​បញ្ជូន​ចូល​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​១៩៣​នាក់ ស្រី​៩៣​នាក់ បើ​ប្រៀបធៀប​កាល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​មាន​ចំនួន​១៥១​នាក់​ស្រី​៧៦​នាក់ ក្រោយ​ពេល​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ព្រំដែន​ហើយ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ក្រសួងការពារជាតិ​ដាក់​តាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ