ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងត្រីប្រា ត្រីពោ ត្រីឆ្តោ ត្រីអណ្តែង ក្រសួងពីរពិនិត្យផ្លូវច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

បញ្ហាក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ អនុញ្ញតិឲ្យបន្តនាំត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្កោពីប្រទេសជិតខាងចូលមកកម្ពុជា ដែលធ្វើឲ្យអ្នកចិញ្ចឹមមិន ស្បាយចិត្តនោះ បានជំរុញឲ្យក្រសួងពីរមានក្រសួងកសិកម្ម…

បញ្ហាក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ អនុញ្ញតិឲ្យបន្តនាំត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្កោពីប្រទេសជិតខាងចូលមកកម្ពុជា ដែលធ្វើឲ្យអ្នកចិញ្ចឹមមិន ស្បាយចិត្តនោះ បានជំរុញឲ្យក្រសួងពីរមានក្រសួងកសិកម្ម ខ្លួនឯងផ្ទាល់និងក្រសួង ពាណិជ្ជកម្ម សិក្សាលើផ្លូវច្បាប់។

ការសិក្សាផ្លូវច្បាប់ ទាក់ទងទៅសេចក្តីប្រកាសព័ត៌​មាន របស់ក្រសួងកសិកម្ម ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ ប្រភេទ ពីងផក្រៅប្រទេស។ កាលនោះគេចាំបានថាក្រសួងកសិក្មបាន រៀបចំឲ្យជំនួប ពិភាក្សាមួយរវាងសមាគមវារីវប្បករកម្ពុជា គឺសមាគមអ្នកចិញ្ចឹមត្រី និងឈ្មួញនាំចូល នាំចេញត្រីពីបរទេស។ ក្រោយជំនួបពិភាក្សានោះ ក្រសួងកសិកម្មបានចេញ សេចក្តីប្រកាស ព័ត៌មានថា ឈ្នួញសុខចិត្តផ្អាកនាំចូលត្រីឆ្តោ ត្រីពោ ត្រីប្រានិងត្រី អណ្តែង ដែលមានការចិញ្ចឹមច្រើននៅក្នុងស្រុកនោះពីរបរទេស។

ក្រសួងកសិកម្ម ថែមទាំង បានបញ្ជាក់ថាការផ្អាកនាំចេញនេះ ដើម្បីលើក​កម្ពស់​ការចិញ្ចឹម ត្រីនៅក្នុងស្រុក ការចិញ្ចឹមត្រីឬជាការងារវារីវប្បកម្មនោះ សម្តេចនា​យករដ្ឋមន្រ្តី​ហ៊ុន សែន បានគំាទ្រពេញទំហឹង។ប៉ុន្តែមួយខែកន្លងមក ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសម្តងទៀតថា ក្រសួងអនុញ្ញាតឲ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីបរទេស។ ការប្រកាសម្តងផ្អាកនាំចូលម្តងឲ្យនាំចូល បានធ្វើឲ្យមានការរិៈគន់ដល់ក្រសួង ពលរដ្ឋខ្លះលើកឡើងថាក្រសួងគ្មាន​គោល​ការណ៍ច្បាប់លាស់។

លោក យ៉ង់ សំាងកុមារ ដែលគេស្គាល់ថាអ្នកមានជំនាញកសិកម្មម្នាក់ លើកឡើងថា​ការបើកឲ្យវៀតណាមនាំត្រីចូលមកកម្ពុជាវិញបន្ទាប់ពីមានការបិទក្នុងរយ:ពេលខ្លី បង្ហាញថាក្រសួងកសិកម្មមិនមានគោលនយោបាយ និងគោលជំហរច្បាស់លាស់ក្នុង​ការការពារ គាំទ្រនិងលើកស្ទួយផលិតកម្មក្នុងស្រុកទេ។

“ឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានជាតិនិងអន្តរជាតិ ព្រមទាំងគិតគូពីប្រ​យោជន៍ វារីវប្បករ អ្នកនាំចូល និងអ្នកប្រើប្រាស់ត្រីនៅកម្ពុជា ក្រុមការងារអន្តរក្រសួង​បានឯកភាពថា សេចក្តីប្រកាសព័ត៌មានខាងលើគ្រាន់តែជាការជូនដំណឹង​អំពីការព្រម​ព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផលក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រី ៤ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេស តែប៉ុណ្ណោះ។ រីឯក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តការអនុញ្ញាតឱ្យនាំចូលនូវផល ផលិតផល​ជលផល ជាពិសេសត្រី ៤ប្រភេទខាងលើ ដោយផ្អែកតាម​សេចក្តីត្រូវការ​ក្នុងស្រុក និងឈរលើមូលដ្ឋានពាណិជ្ជកម្មសេរី និងអនុលោមតាម​ច្បាប់ជាតិ កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដើម្បីការពារសុខភាពមនុស្ស សត្វ ពីការប្រើប្រាស់ផលិតផលជលផល”។នេះជាលទ្ធផលនៃកិច្ចប្រជុំក្រសួងកសិកម្ម រុក្ខាប្រមាញ៉និងនេសាទ ជាមួយក្រសួងពាណិជ្ជកម្ម។

តាមរយៈកិច្ចប្រជុំនេះ បានបញ្ជាក់ថាកម្ពុជានៅតែបន្តនាំចូលត្រីពីបរទេសមិនថាត្រី​ណាឬត្រីបួនប្រភេទខាងលើនោះទេ។ នាំចូលត្រូវច្បាប់​ចុះការចិញ្ចឹមត្រីក្នុង​ស្រុកយ៉ាង​មេច​ទៅវិញ បើអ្នក​ចិញ្ចឹមត្រី លើកឡើងថាការនាំចូលត្រីពីបរទេសនាំឲ្យផលិតផល​ក្នុងស្រុកលក់មិន​ដាច់ លក់មិនបានថ្លៃ ដោយសារមិនអាចប្រកួតប្រជែង​ជាផលិតក្រៅ​ប្រទេស​ដែល​ថ្លៃដើមក្នុងការចិញ្ចឹមរបស់គេថោកនោះ។

អន្តរក្រសួងដែលមានក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានឯកភាពគ្នាថា កម្ពុជាគួរពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករក្នុងស្រុក ដោយឈរលើ​គោលការណ៍​ពាណិជ្ជកម្មសេរី និងពង្រឹងការកសាងនិងអនុវត្តបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ