ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​! អ្នក​រត់​កង់​បី​ឈ្លោះ​​នឹង​ម្ចាស់​ឡាន រហូត​បា.ញ់​រះ​ឆក់​យក​ជីវិត​​៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​សែន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​រួច ហើយ​ជួបជុំ​ផឹកស៊ី ក៏​ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់​រះ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​៣​នាក់ ខណៈ​ពេល​បញ្ជូន​ដល់​​មន្ទីរពេទ្យ ដោយសារ​តែ​ទំនាស់​ពាក្យ​សម្តី​រឿង​រវាង​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​សែន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​រួច ហើយ​ជួបជុំ​ផឹកស៊ី ក៏​ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់​រះ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​៣​នាក់ ខណៈ​ពេល​បញ្ជូន​ដល់​​មន្ទីរពេទ្យ ដោយសារ​តែ​ទំនាស់​ពាក្យ​សម្តី​រឿង​រវាង​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង បុរី​ប៊ុ​ន ហួរ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ទី​១- ឈ្មោះ ប៉ូ សុ​ភី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​បុរី​លឹ​ម ឈាង​ហាក់ ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ។ ទី​២- ឈ្មោះ សៀ​ក លឹ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​កន្លែង​កើតហេតុ បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​ទី​៣- ឈ្មោះ សុខ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​កាត់​ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

ដោយឡែក​បុរស​ម្នាក់​ទៀត​ដែល​ជា​ម្ចាស់​រថយន្ត​តា​កូ​ម៉ា​មាន​ទំនាស់​ជាមួយ​ជន​បង្ក​មានឈ្មោះ អាត ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ ពុំ​មាន​រង​របួស​ឡើយ ។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ភាគី​ជន​រង​គ្រោះ​សុទ្ធ​សឹង​ជា​អ្នកលក់​ខោអាវ និង​ជា​អ្នក​ជិតខាង​នឹង​គ្នា ហើយ​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​នាំ​គ្នា​អង្គុយ​ផឹក​ស៊ី​នៅ​មុខ​ផ្ទះ ស្ថិត​នៅ​ចំណុច​កើតហេតុ និង​សុទ្ធតែ​ពាក់អាវ​លឿង​ទាំងអស់ ដើម្បី​យក​ហេង​ៗក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន-វៀតណាម ចំណែក​ជន​បង្ក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ក៏​ពាក់អាវ​លឿង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ចត​នៅ​តាម​ផ្លូវ​មុខ​ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចត​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​តាំងពី​ថ្ងៃ​មក​ម្ល៉េះ ដោយសារ​តែ​មានការ​ផឹកស៊ី​ជួបជុំ​អ្នក​ជិតខាង​៤​ទៅ​៥​នាក់​នៅផ្ទះ​កើតហេតុ ។

ម្ចាស់​រថយន្ត​បន្ត​ថា លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ជា​កង់​បី​របស់​ជន​បង្ក​បាន​បើក​តាម​ផ្លូវ​បេតុង​ខាងលើ​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ដែល​មក​ដល់​ចំណុច​កើតហេតុ ដោយ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ដែល​អាច​ឱ្យ​ម៉ូតូ​កង់​បី​អាច​បើក​ចៀស​ទៅ​បាន ប៉ុន្តែ​ម៉ូតូ​កង់​បី​មិន​ព្រម​បើក​ទៅ​មុខ​ទេ បែរជា​ស្រែក​ឡូឡា​រកមុខ​ម្ចាស់​រថយន្ត ទើប​កើតជា​ជម្លោះ​ពាក្យ​សម្តី​មួយ​ប្រាវ​វាយ​គ្នា​តិចតួច ហើយ​ជន​បង្ក​ជា​អ្នក​បើក​កង់​បី​ក៏​បាន​បើក​ចេញ​បាត់​ទៅ​បាត់​អស់​មួយសន្ទុះ​។

ម្ចាស់​រថយន្ត​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ស្រាប់តែ​លេចមុខ​ជន​បង្ក​បើក​ម៉ូតូ​កង់​បី​មក​វិញ​ម្តងទៀត រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​មក​ដល់​ឈប់ រួច​ចុះ​ពីលើ​កង់​បី ហើយ​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​កង់​បី និង​បក្សពួក​ម្នាក់​ទៀត​បាន​ចូល​ទៅ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត ។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​បក្សពួក​ម្នាក់​ទៀត​មាន​កាំភ្លើង​សៀត​នឹង​ចង្កេះ​ដែល​គេ​សង្ស័យ​ថា អាច​ជា​បងប្អូន​ជាមួយនឹង​ជន​បង្ក (​អ្នក​បើក​កង់​បី​) គឺ​នៅ​ឆ្ងាយ​ពី​កន្លែង​ជម្លោះ​នោះ​២​ទៅ​៣​ម៉ែត្រ ។ ខណៈ​ពេល​ដែល​ជន​បង្ក​កំពុង​តែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​នោះ ស្រាប់តែ​ជន​បង្ក​បាន​ដើរទៅ​ដក​កាំភ្លើង​ពី​បក្សពួក​របស់​ខ្លួន បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ ធ្វើ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​៣​នាក់​ដួល​ក្នុង​ថ្លុកឈាម រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ឈ្មោះ អាត ថា ជា​ម្ចាស់​រថយន្ត​វិញ បាន​រត់​រួច​ពុំ​ត្រូវ​របួស​ឡើយ ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​បើក​ម៉ូតូ​គេចខ្លួន​បាត់​អស់​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ពេល​កើតហេតុ​ដំបូង ជនសង្ស័យ​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​បាន​អះអាង​ថា ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​មាន​វាយ​ទៅ​លើ​រូប​គាត់ ធ្វើ​ឲ្យ​គាត់​ខឹង​ទើប​ហៅ​សាច់ញាតិ​បងប្អូន​មក​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ។

ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​វិញ​បាន​អះអាង​ថា ពេល​ដែល​កើតហេតុ គាត់​មិន​បាន​វាយ​ទៅ​លើ​ជនសង្ស័យ​ទេ គ្រាន់តែ​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​នៅ​ឈប់​នៅ​កន្លែង​កើតហេតុ​ជិត​មួយ​ម៉ោង ដោយ​មិន​ព្រម​បើក​ចេញ​ទៅ​ណា គឺ​នៅ​ឈប់​រង់ចាំ​បក្សពួក​មក​ជួយ ចំណែក​រូប​គាត់​​ត្រូវ​បាន​អ្នក​ជិតខាង​ដែល​ផឹកស៊ី​ជាមួយ​គ្នា​បាន​មក​សម្របសម្រួល រួច​ហៅ​ទៅ​អង្គុយ​ផឹក​បន្ត​ទៀត ស្រាប់តែ​បក្សពួក​ជនសង្ស័យ​មក​ដល់​បាន​ឈ្លោះប្រកែក​គ្នា​ទៀត រហូត​ដក​កាំភ្លើង​បាញ់​ត្រូវ​របួស​អ្នក​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នោះ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​២​នាក់ និង​របួសធ្ងន់​ម្នាក់ ចំណែក​រូប​គាត់​ជា​ម្ចាស់​រថយន្ត​មិន​មាន​រង​របួស​ទេ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ឈ្មោះ សៀ​ក លឹ​ម និង​ឈ្មោះ សុខ ស៊ី​ដេ​ត ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​កង់​បី​ខ្មែរ ដើម្បី​សង្គ្រោះ​បឋម​នៅ​គ្លី​និ​ច​ឯកជន សម្ភព​ចោម​ចៅ តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក គ្លី​និ​ច​ឯកជន​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ បូ សុ​ភី ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ​ដោយសារ​តែង​របួសធ្ងន់​ពេក ប៉ុន្តែ​ក្រោយមក​ក៏​បាន​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ កម្លាំង​ជំនាញ ខណ្ឌ ក្រុង ក្រសួង កម្លាំង​អាជ្ញាធរ ចុះ​ទៅ​ពិនិត្យ សាកសួរ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី ខាងលើ ដើម្បី​តាម​ចាប់​ជន​បង្ក​ទាំង​៣​នាក់​ខាងលើ យក​មក​ផ្តល់​ន្ទា​ទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ