ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ទៀត​ហើយ​! ថ្ងៃ​ចូល​ឆ្នាំ​ចិន​ផង ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​២​ល្វែង ក្នុង​ដី​ឡូត៍​តែ​មួយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​២​ល្វែង ក្នុង​ដី​ឡូត៍​តែ​មួយ ម្ចាស់​តែ​មួយ ប្រភេទ​ផ្ទះ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដា បណ្ដាល​ឱ្យ​ខូចខាត​ប្រាក់​ដុល្លារ​ចំនួន ៤០០០​ដុល្លារ​អា​មេ​រិច ម៉ូតូ​ចំនួន…

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​២​ល្វែង ក្នុង​ដី​ឡូត៍​តែ​មួយ ម្ចាស់​តែ​មួយ ប្រភេទ​ផ្ទះ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដា បណ្ដាល​ឱ្យ​ខូចខាត​ប្រាក់​ដុល្លារ​ចំនួន ៤០០០​ដុល្លារ​អា​មេ​រិច ម៉ូតូ​ចំនួន ៣​គ្រឿង រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​ផ្សេង​ៗ​ក្នុងផ្ទះ​ទាំងស្រុង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង ខេត្តសៀមរាប ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ផ្ទះ​ពលរដ្ឋ ដែល​រង​ការ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ចំនួន​២​ល្វែង គឺ​នៅ​ជាប់​គ្នា ក្នុង​ទីតាំង​ដី​ឡូត៍​តែ​មួយ ម្ចាស់​តែ​មួយ ដែល​មាន​ប្រភេទ​ផ្ទះ​ផ្ទាល់​ដី ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដា ទំហំ​៖-​ទី​១/​ទំហំ ៧x១២​ម៉ែត្រ​។​ទី​២/ ទំហំ ៦x១២​ម៉ែត្រ ។

ម្ចាស់ផ្ទះ​ទាំង​២​ល្វែង​មានឈ្មោះ (​ប្ដី​) ទេព សំ​បាន អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ និង​ប្រពន្ធ​ឈ្មោះ ជាតិ សា​ហៀ​ង អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ។ ករណី​នេះ បណ្ដាល​ឱ្យ​ខូចខាត​ប្រាក់​ដុល្លារ​ចំនួន ៤០០០​ដុល្លារ​អា​មេ​រិច ម៉ូតូ​ចំនួន ៣​គ្រឿង រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​ផ្សេង​ៗ​ក្នុងផ្ទះ​ទាំងស្រុង ។

ក្នុង​ប្រតិបត្តិការ នេះ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​/​ក្រុង​សៀមរាប ចំនួន​១៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​ចំនួន ៧​គ្រឿង ប្រើ​អស់​ទឹក​ចំនួន​៤​ឡាន ស្មើនឹង​១៦០០០​លី​ត្រ ។ ក្នុង​នោះ រថយន្ដ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​១​ឡាន ស្មើ ៣០០០​លី​ត្រ ។ រថយន្ដ​របស់​ស្នងការ​នគរបាល​ខេត្ត ចំនួន​៣​គ្រឿង ប្រើ​ទឹក​អស់​១​ឡាន​ស្មើ​៦០០០​លី​ត្រ ។ រថយន្ដ​របស់​អាជ្ញាធរ​អប្សរា​ចំនួន ២​គ្រឿង ប្រើ​ទឹក​អស់​២ ឡាន​ស្មើ​៧០០០​លី​ត្រ​។

ចំពោះ​មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង​។ ទោះជា​យ៉ាងណា​ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​ទាំង​២​ខ្នង​នេះ ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល ឬ​រងគ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ឡើយ ដោយ​រលត់​វិញ​ទាំងស្រុង នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ