ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! ព្យាបាល​ជា​សះស្បើយ​បាន​៤​នាក់ ខណៈ​មាន​ឆ្លង​ថ្មី​ម្នាក់​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជំងឺ​ជា​សះស្បើយ​មាន​ចំនួន​៤​នាក់ ។ ក្រសួង​បាន​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជំងឺ​ជា​សះស្បើយ​មាន​ចំនួន​៤​នាក់ ។

ក្រសួង​បាន​បន្ត​ថា អ្នករក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ម្នាក់ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៥២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

ចំពោះ​អ្នកជំងឺ​ជា​សះស្បើយ​សរុប​ចំនួន​០៤​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​មាន​ខាងលើ
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​៦៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៦៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ២២ ខែ មក​រា ឆ្នាំ​២០២១​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ ៥០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស្វី​ស បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​។

៤- កុមា​រា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី អាយុ​០១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខេត្តសៀមរាប ជា​កូនប្រុស​របស់​បុរស អាយុ ៣៤​ឆ្នាំ និង​ស្ត្រី អាយុ ៣៣​ឆ្នាំ ដែល​បានជា​សះស្បើយ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ ជា​អ្នក​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​។

សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង ០៤​នាក់ ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៧៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៦៣​នាក់ និង​កំពុង​សម្រាប់​នៅ​មន្ទីរពេទ្យ​ចំនួន ១៦​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ