ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់ជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ ដោយសារគ្រឿងញៀ.ន ពេលនេះ មិនរាង!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ​នៅរសៀលថ្ងៃទី១០…

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ​នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​។

​លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ​នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង ០៩ និង១០នាទីយប់ ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បានល្បាតនៅចំណុចរង្វង់មូលផ្លូវ៥៨ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្រទះ​ឃើញ​មុខសញ្ញាសង្ស័យ ឈ្មោះ គុណ វីឡា ហៅ ខ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ដោះដូរគ្រឿងញៀន ក៏ត្រូវកម្លាំង​ ត្រួតពិនិត្យឆែក​ឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន ០២ កូនថង់ នៅជាប់នឹងខ្លួន ហើយបាននាំជនសង្ស័យ មក​សាកសួរ។

លោកបន្តថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ បានបន្តទៅឃាត់ខ្លួន​មុខសញ្ញា​សង្ស័យម្នាក់ទៀត ឈ្មោះ ញឹម សោភ័ណ ហៅ លឹម វណ្ណៈ ហៅ ភៀន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដកហូតបានទូរស័ព្ទដៃ ០១គ្រឿង។ ជននេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល០៤ឆ្នាំកន្លះ  ពីបទជួញដូរគ្រឿងញៀន ទើបចេញបានរយៈពេលជាង ០៥ខែ គេនៅបន្តរកស៊ីជួញដូរគ្រឿងញៀននេះដដែល​៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ