ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ឆ្នាំ​ចិន អុជ​ធូប​ទៀន​ទុក​ចោល ម្ចាស់ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ភ្លើង​ឆាបឆេះ​ផ្ទះល្វែង​១​កន្លែង

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឣ​គ្គី​ភ័យ​មួយ​បង្ក​ឡើង​ដោយ​ការ​អុជ​ធូប​ទៀន ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​រួច​ហើយ​មិន​បាន​ពន្លត់​ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ភ្លើងទៀន​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ឣ​គ្គី​ភ័យ​មួយ​បង្ក​ឡើង​ដោយ​ការ​អុជ​ធូប​ទៀន ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​រួច​ហើយ​មិន​បាន​ពន្លត់​ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ភ្លើងទៀន​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្រុម​ទី​០៤ ភូមិ​ឣូ​រ​គី​ដេ សង្កាត់​ឣូ​រ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​រង​គ្រោះ មានឈ្មោះ ឡាវ ម៉េ​ង ភេទ​ប្រុស ឣា​យុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង ដែល​មាន​ទំហំ ៤​គុណ​នឹង​១២​ម៉ែត្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹង​ថា មូលហេតុ​បង្ក​ជា​អគ្គិភ័យ​នេះ គឺ​ដោយសារ​ម្ចាស់ផ្ទះ បាន​រៀបចំ​ឣុ​ជ​ធូប​ទៀន ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ខណៈ​ប្រញាប់ប្រញាល់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ នៅផ្ទះ​មួយទៀត ក៏​បាន​ចាក់សោរ​ទ្វារ​ចេញ​ទៅ ដោយ​មិន​បាន​ពន្លត់ ឫ​ចាំ​ដល់​ទៀន​ធូប​ឆេះ​អស់នោះ​ទេ គឺ​ទាន​បន្ត​ឆេះ នៅ​លើ​កន្លែង​សែន​កុងម៉ា បណ្តាល​ឲ្យ​ឆាបឆេះ​ជា​ឣ​ណ្តា​ត​ភ្លើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ៗ នាំ​គ្នា​ចេញ​មក​ជួយ ទាញ​ទុយោ​បាញ់​ទឹក និង​យក​បំពង់​ពន្លត់​ឣ​គ្គី​ភ័យ ជួយ​បាញ់​ពន្លត់​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច បាន​បន្ត​ថា បន្ទាប់​មក​មាន​រថយន្ត​ពន្លត់​ឣ​គ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង​ចេញ​ទៅ​ឣ​ន្ត​រាគ​មន៍ បាញ់​ទឹក ទើប​រលត់​ទាំងស្រុង នៅ​ម៉ោង ១៣​និង​៥០​នាទី​រសៀល នា​ថ្ងៃខែ​ឆាំ្ន​ដដែល ។

សមត្ថកិច្ច បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​ឣ​គ្គី​ភ័យ​ខាងលើ​នេះ ពុំ​មាន​បណ្តាល​ឲ្យ​មាន​ឣ្ន​ករងរ​បួស​នោះ​ទេ គ្រាន់តែ​ខូ​ច​ខាត​សម្ភារ​របស់​ម្ចាស់ផ្ទះ​មួយ​ចំនួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ