ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សេ​អ៊ូ​ល​​ធ្វើតេស្ត​កូ​វី​ដ​លើ​សុនខ​និង​ឆ្មា ​ក្រោយ​ឃើញ​ករណី​វិជ្ជមាន​លើក​ដំបូង

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​លើ​សត្វ​ចិញ្ចឹម​សុនខ​និង​ឆ្មា ដែល​ជា​ការ​ប្រុង​ប្រយ័ត្ន​ថ្មី​មួយ​បន្ថែម​ទៀត​ពី​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​នេះ​។ បន្ទាប់​ពី​រដ្ឋធានី​មួយ​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​លើក​ដំបូង​លើ​សត្វ​ឆ្មា​ចិញ្ចឹម​១​ក្បាល​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ កន្លង​ទៅ​។…

កូរ៉េ​ខាងត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ធ្វើតេស្
តរ​កកូ​វី​ដ​១៩​លើ​សត្វ​ចិញ្ចឹម​សុនខ​និង​ឆ្មា ដែល​ជា​ការ​ប្រុង​ប្រយ័ត្ន​ថ្មី​មួយ​បន្ថែម​ទៀត​ពី​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​នេះ​។ បន្ទាប់​ពី​រដ្ឋធានី​មួយ​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​លើក​ដំបូង​លើ​សត្វ​ឆ្មា​ចិញ្ចឹម​១​ក្បាល​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ កន្លង​ទៅ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា មាន​តែ​សុនខ​និង​ឆ្មា​ចិញ្ចឹម​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុនក្តៅ​, ក្អក និង​បញ្ហា​ផ្លូវដង្ហើម​តែ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ទទួល​ការ​ធ្វើតេស្ត​ដោយ​ពុំ​គិតថ្លៃ​។

មន្ត្រី​ជំនាញ​គ្រប់គ្រង​ជំងឺឆ្លង​នៃ​ទីក្រុង​សេ​អ៊ូ​ល​លោកស្រី Park Yoo-mi បាន​ថ្លែង​ឱ្យ​ដឹង​ថា ប្រសិនបើ​សត្វ​ចិញ្ចឹម​ធ្វើតេស្ត​វិជ្ជមាន​វា​នឹង​តម្រូវ​ដាក់​ក្នុងផ្ទះ​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​បញ្ជូន​ទៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ ព្រោះ​មិន​មាន​ភស្តុ​តាង​ផ្លូវការ​ណាមួយ​បញ្ជាក់​ថា កូ​វី​ដ​១៩​អាច​ចម្លង​ពី​សត្វ​ចិញ្ចឹម​ទៅ​មនុស្ស​ឡើយ​។

ជាមួយ​គ្នា​នេះ​ លោកស្រី​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​ត្រូវ​រក្សា​ទុក​សត្វ​ចិញ្ចឹម​ខ្លួន នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​និង​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត​យ៉ាង​ហោច​២​ម៉ែត្រ​។ ហើយ​ធ្វើ​តាម​វិធានការ​កំចាត់​មេរោគ​ដោយ​ពាក់​ម៉ាស់ និង​លាងដៃ​ក្រោយ​ពេល​ប៉ះ​សត្វ​ចិញ្ចឹម​ខ្លួន ដើម្បី​បង្កា​ការ​ចម្លង​ទៅ​កាន់​សត្វ​ដទៃ​ទៀត​៕ (​ដកស្រង់​ចេញពី Metro)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ