កម្លាំង​ប្រាក់​រៀល​យ៉ាងម៉េច​ដែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្លាំង​ប្រាក់​រៀល​យ៉ាងម៉េច​ដែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ថា តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ថា តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣២ រៀល លក់​ចេញ ៤៩៨១ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤១ រៀល លក់​ចេញ ៣១៧៣ រៀល ។

Picture

ទន្ទឹម​នេះ​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៧ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៩០ រៀល លក់ ចេញ ៣៩២៩ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់​ចេញ ៣៧២ រៀល ។

Picture

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៦៨ រៀល លក់​ចេញ ៣០៩៩ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

Picture