តាមទស្សនៈខ្លះយល់ថា ការគោរពជឿតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យមនុស្សក្រ ឬទន់ខ្សោយស្មារតី គ្មានជំហានឈានទៅរកសេចក្ដីចម្រើនរុងរឿង ។ តើទស្សនៈខាងលើនេះត្រឹមត្រូវដែរឬទេ ?
ការដែលជនពួកខ្លះយល់យ៉ាងនេះក៏គ្មានអ្នកណាអាចហាមឃាត់គំនិត ឬពាក្យពោលរបស់គេបានដែរ ព្រោះគេមិនទាន់បានសិក្សានូវពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធឲ្យបានច្បាស់លាស់ គេជឿតាមតែភ្នែកនិងត្រចៀករបស់គេប៉ុណ្ណោះ គេមិនបានបើកភ្នែកបញ្ញាដើម្បីសិក្សាស្រាវជ្រាវ រាវរកសេចក្ដីពិតនៃទ្រឹស្តីរបស់ព្រះសាសនានេះទេ ប្រសិនបើគេកុំជឿលើភ្នែកនិងត្រចៀករបស់គេពេក ហើយវិលមកសិក្សាព្រះពុទ្ធវចនៈឲ្យបានល្អិតល្អន់វិញនោះ គឺថាគេនឹងអាចបោះបង់នូវគំនិតនេះភ័ន្តច្រឡំ និងការពោលយ៉ាងនេះចោល ហើយមានតែការពោលសរសើរនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធជាម្ចាស់មិនដាច់ពីមាត់មិនខាន ។
តាមពិតទៅព្រះពុទ្ធសាសនាមានប្រយោជន៍ធំធេងណាស់ក្នុងការស្វែងរកសុខសន្តិភាពជូនសង្គមជាតិ និងលើកស្ទួយជីវភាពគ្រួសារមហាជនគ្រប់ៗរូប ៕ សាន សារិន
ចែករំលែកព័តមាននេះ