ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ​សម្រុក​​​ទៅ​លេង​កោះទន្សាយ​នា​ឱកាស​ចូលឆ្នាំចិន-វៀត​ណាម

4 ឆ្នាំ មុន
  • កែប

​ខេត្ត​កែប​ ៖ នា​ឱកាសបុណ្យ​ចូលឆ្នាំចិន-វៀតណាម គេសង្កេតឃើញ​​អ្នក​ទេសចរណ៍​​​ជិះទូក​ទៅ​លេង​កោះទន្សាយ​​មាន​ចំនួន​ច្រើនជាងថ្ងៃធម្មតា​ ។​ តាម​ប្រភពពី​​អ្នកលក់​សំបុត្រ​ទូក​ទេសចរណ៍​នៅ​កំពង់​ផែ​​ទៅ​កាន់​កោះទន្សាយម្នាក់​​ឈ្មោះ​លេង​ ទ្រី​ ​បាន​ប្រាប់​ឱ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​10​ ខែ​កុ​ម្ភៈ ​ឆាំ្ន​2021​…

​ខេត្ត​កែប​ ៖ នា​ឱកាសបុណ្យ​ចូលឆ្នាំចិន-វៀតណាម គេសង្កេតឃើញ​​អ្នក​ទេសចរណ៍​​​ជិះទូក​ទៅ​លេង​កោះទន្សាយ​​មាន​ចំនួន​ច្រើនជាងថ្ងៃធម្មតា​ ។​

តាម​ប្រភពពី​​អ្នកលក់​សំបុត្រ​ទូក​ទេសចរណ៍​នៅ​កំពង់​ផែ​​ទៅ​កាន់​កោះទន្សាយម្នាក់​​ឈ្មោះ​លេង​ ទ្រី​ ​បាន​ប្រាប់​ឱ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​10​ ខែ​កុ​ម្ភៈ ​ឆាំ្ន​2021​ កន្លងទៅនេះថា ​​គិត​ត្រឹមតែ១ថ្ងៃគឺ​​កាល​ពី​​ថ្ងៃ​ទី​9 ​កុ​ម្ភៈ​ មាន​ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍​​ជាង​300​នាក់បាន​នាំ​គ្នា​ជិះទូក​ទៅ​លេង​កំសាន្ត​នៅ​កោះទន្សាយ​​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆាំ្ន​ចិន-​វៀតណាម ។

​លោក​លេង​ ទ្រី​ បាន​ឱ្យ​ដឹង​បន្ត​​ថា​ ទូក​នៅ​ក្នុង​សហគមន៍​ដឹក​អ្នកទេសចរ​ណ័​ទៅ​កាន់​កោះទន្សាយ​មាន​ចំនួន​16​គ្រឿង​​ដើម្បី​ដឹក​ភ្ញៀវ​ចម្លងទៅ​​មក​ស្ទើរតែ​មិន​ទាន់​ផង​។

​ចំណែកឯ​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​លក់ដូរ​នៅ​ផ្លូវ​ចុះ​ទៅ​កំពង់​ផែ​ទៅ​កាន់​កោះទន្សាយ​ក៍បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​10 ​ខែ​​កុម្ភៈ ​ថា​ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​19​បាន​ស្ងប់​ស្ងាត់​បន្តិច​ គេសង្កេត​ឃើញ​​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្រុម​ៗ​តែងតែ​នាំ​គ្នា​ទៅ​លេងកម្សាន្ត​នៅ​​កោះទន្សាយ​ជា​បណ្ដើរ​ៗ​ហើយ​។​

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កែប​ធ្លាប់​បាន​ប្រាប់​អោយ​ដឹង​ថា​ កំពង់​ផែ​​ទៅ​កាន់​កោះទន្សាយ​នេះ​នឹង​សាង​សង់​​រួចរាល់​ក្នុង​ឆាំ្ន​2022​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ