ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ភ្លើង​ប្រចណ្ឌ​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ស្ទើរ​ស្លា.ប់​ប្រពន្ធ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់​ត្រូវ​ប្តី​ជា​មន្ត្រី​យោធា​​​ដក​កាំ​ភ្លើង​ម៉ាក​AK47វាយ​ឱ្យ​ដួល​រួច​បា.ញ់​មួយ​គ្រាប់ពី​ឆ្អឹង​ដង​កាំ​បិត​ខាង​ស្តាំ​​ធ្លាយ​មក​ក្រោម​គល់​សុដន់បណ្តាល​ឱ្យ​របួស​ធ្ងន់​។

ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់​ត្រូវ​ប្តី​ជា​មន្ត្រី​យោធា​​​ដក​កាំ​ភ្លើង​ម៉ាក​AK47វាយ​ឱ្យ​ដួល​រួច​បាញ់​មួយ​គ្រាប់ពី​ឆ្អឹង​ដង​កាំ​បិត​ខាង​ស្តាំ​​ធ្លាយ​មក​ក្រោម​គល់​សុដន់បណ្តាល​ឱ្យ​របួស​ធ្ងន់​។ ក្រោយ​ប្រើ​ហិង្សា និង​បាញ់​ប្រពន្ធ​រួច​ជន​សង្ស័យ​ជា​ប្តី​បាន​រត់​គេច​ខ្លួន​បាត់​ចោល​ប្រពន្ធ និង​បន្សល់​ទុក​កាំ​ភ្លើង​ក្បែរ​កន្លែង​កើតហេតុ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៤០​នាទីយប់ ​ថ្ងៃ​ទី​១០ ​សីហា​ ២០១៥ នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង​ ​។

​បើ​តាម​ប្រភព​ព័ត៌មាន​ពីអ្នក​ភូមិ​ក្បែរកន្លែង​​កើតហេតុ​បាន​និយាយ​ថា ជនសង្ស័យ​​ជា​ប្តី​ជាមន្ត្រី​យោធា ​តែ​មាន​ចរិត​ស្លូតបូត ហើយ​ការ​ដែល​កើត​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​ឡើង​ដោយសារ​បុរស​ជា​ប្តី​នោះ​បាន​ហាម​ឃាត់​ និង​ណែនាំ​ប្រពន្ធ​របស់​ខ្លួន​កុំឱ្យដើរ​ផឹកស៊ី​បាត់​ៗ​ពីផ្ទះ​រាល់ថ្ងៃ​ពេក​ ​តែ​នាង​ជា​ប្រពន្ធ​នោះ​មិន​ស្តាប់​នៅ​តែ​ដើរ​បាត់​ពី​ផ្ទះ​រាល់ថ្ងៃ​​​​។

​អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង លោក វ៉ា សុ​ផា​ន់ បាន​បញ្ជាក់​ប្រាប់​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ នឹក ចាន់​ណៃ អាយុ​៣៧​ឆ្នាំ​ មុខរបរ​លក់ដូរ​ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ នូវ សា​រិ​ទ្ធ អាយុ​៤១​ឆ្នាំ ។​ គ្រួសារ​នេះ​មានកូន​ចំនួន​២​នាក់ រស់នៅ​ភូមិ​សំរោង ឃុំស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ​​។

​នាយ​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​លោក ឌួ​ង ស៊ី​វុ​ត្ថា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​​ករណី​ខាងលើ​នេះ​ជា​ករណី​ប៉ុនប៉ង​ឃាតកម្ម ។​ លោកនាយ​ការិយាល័យ​បន្ត​ថា​ ប្តី​ប្រពន្ធ​នោះ​តែង​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​រាល់ពេល​នាង​ជា​ប្រពន្ធ​ចេញ​ទៅ​ក្រៅ​បាត់​ៗ ​ហើយ​ជនសង្ស័យ​ជា​ប្តី​ប្រចណ្ឌ​ដាក់​គេ​ដាក់​ឯង​។​

បច្ចុប្បន្ន​​សមត្ថកិច្ច​កំពុងតាមដាន​ស្រាវជ្រាវ​ដើ​ម្បីចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ចំណែក​ស្ត្រី​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​៕​