ក្រសួងអប់រំសម្ពោធកម្មវិធីសិក្សា អប់រំបែប STEM សម្រាប់សិស្សបឋមសិក្សា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងអប់រំយុវជននិងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងអប់រំយុវជននិងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងអប់រំយុវជននិងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានបើកសម្ពោធជាផ្លូវការនូវ កម្មវិធីសិក្សា Think!Think!(App) និង Think!Think! School & Lab ដែលជាកម្មវិធីអប់រំតាមបែប STEM នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់សិស្សក្នុងកម្រិតបឋមសិក្សា នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានលើកឡើងផងដែរអំពីភាពសំខាន់របស់ Think!Think! សម្រាប់កុមារ ដូចនេះថា គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយ ដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ។ វាអាចជួយអោយសិស្សានុសិស្សបានរៀននូវជំនាញថ្មីៗដែលជាតម្រូវការចាំបាច់នាពេលអនាគត។ ខ្ញុំក៏សង្ឃឹមផងដែរថានឹងមានសិស្សានុសិស្សជាច្រើននាក់ផ្សេងទៀតដែលនឹងមានឱកាសបានរៀនកម្មវិធីសិក្សានេះនាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ៖ «វានឹងជំនួយការគិតរបស់កុមារទៅនឹងធរណីមាត្រ និងការចាប់ផ្តើមគិតនិងលេងផង រៀនផង ដែលជាហេតុធ្វើឱ្យសិស្សនឹងមិនធុញ ដូចនេះខាង App នឹងលើកទឹកចិត្តឱ្យគាត់ចង់រៀន ដូចនេះយើងឃើញថា តាមការស្រាវជ្រាវមិញ ការប្រើប្រាស់ APP នេះមានចំណេះដឹងខាងផ្នែកចំណេះដឹង មានការកើនឡើង ទី២ ទាល់តែប្រើយូរបានចំណេះដឹងកើនឡើងខ្ពស់ នឹងសំខាន់បំផុតទៀតគឺមិនត្រឹមតែចំណេះដឹងកើនឡើងទេ ប៉ុន្តែបានធ្វើឱ្យគាត់មានវិន័យ ឱ្យគាត់ចេះគិតត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា ដែលជាបំណិនមួយសំខាន់ សម្រាប់ការរស់នៅ ក៏ដូចជាសម្រាប់ការរៀនសូត្រ ឱ្យបានចប់ចុងចប់ដើម អញ្ចឹងចំណេះដឹងដែលយើងហៅថា បំណិននាសតវត្សទី ២១ នេះ គឺសំខាន់ការសិក្សានិងការប្រកបអាជីវកម្ម និងរបរចិញ្ចឹងជីវិត។ ខាងក្រុមហ៊ុនគេធ្វើការសាកល្បងប្រហែលជាមួយឆ្នាំ ទៅលើសាលារដ្ឋ ហើយឥឡូវនេះគឺគេចាប់ផ្តើមពង្រីកទៅតាម ខេត្ត ៦ទៀត ហើយក៏បានបើកថ្នាក់សាកល្បងមួយដែរ ដើម្បីឱ្យប្រជាជនយើងស្គាល់ ហើយយើងអាចទៅប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុង facebook ក្រសួងដែលយើងមានដាក់ឱ្យប្រើ»។
នាឳកាសនេះដែរឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធនេះថា ៖ «ការជួយនៅក្នុងប្រទេសកម្ពុជារវាងជប៉ុន មានជាយូរមកហើយ ហើយជប៉ុនតែងតែគាំទ្រទៅនឹងវិស័យអប់រំនៅកម្ពុជា ពីព្រោះនៅក្នុងប្រទេសកម្ពុជា គឺមានប្រជាជនដែលមានវ័យក្មេងច្រើន ច្រើនជាងប្រទេសជប៉ុនដែលក្នុងប្រទេសជប៉ុនមានវ័យចំណាស់ច្រើនជាងវ័យក្មេង ហើយយើងជឿជាក់ថាយុវជនក៏ដូចជាក្មេងៗទាំងអស់នឹងគឺជាទំពាំស្នងឬស្សី គឺជាអ្នកអភិវឌ្ឃន៍ប្រទេសយើងទៅថ្ងៃមុខ។ អញ្ចឹងដើម្បីឱ្យសិស្សានុសិស្សអាចក្លាយជាទំពាំដែលល្អ អាចអភិវឌ្ឍន៍ប្រទេសជាតិបាន ទៅមុខគឺចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្រៀនជាមុនសិន»។
សូមជម្រាបជូនផងដែរថា ទាក់ទងជាមួយនឹងគម្រោងនេះ ចៃកា(JICA)ក៏បាននឹងកំពុងបើកដំណើរការ Think!Think! School & Lab ដែលនឹងផ្តល់នូវឱកាសដ៏ល្អបំផុតមួយ សម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍ នូវជំនាញនៃការគិតបែបស៊ីជម្រៅ ជំនាញនៃការទំនាក់ទំនងក្នុងសង្គម គំនិតច្នៃប្រឌិត ការលើកទឹកចិត្ត ភាពជឿជាក់និងការមានទំនុកចិត្ត លើខ្លួនឯង។ កម្មវិធីសិក្សាថ្មីមួយនេះនឹងត្រូវបានដាក់អោយប្រើប្រាស់ ក្នុងសាលាចំនួន៨ រហូតដល់ឆ្នាំ ២០២២ ។ ហើយបន្ទាប់ពីនោះក៏រំពឹងផងដែរថាអាចនឹង ធ្វើការពង្រីកនូវវិសាលភាពរបស់កម្មវិធីនេះ ឱ្យក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិ សម្រាប់ជំហានបន្ទាប់។
លោកស្រី ហារ៊ុកុ កាមីអិ ប្រធានតំណាងការិយាល័យចៃកា ប្រចាំប្រទេសកម្ពុជា បានបន្ថែមថាកម្មវិធី Think!Think! គឺជាកម្មវិធិសិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយកម្មវិធីនេះផងដែរនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័ររបស់សាលារដ្ឋចំនួន៨ នៅក្នុងចំនោម៦ខេត្ត សម្រាប់សិស្សានុសិស្សចំនួន ៣០០០ នាក់ ក្នុងជំហ៊ានដំបូងនៃគម្រោងនេះ។
គួរបញ្ជាក់ដែរថា កម្មវិធី Think!Think! នាំមកជូនដោយក្រុមហ៊ុន Wonder Lab inc (online) ដែលមានឈ្មោះនៅក្នុងប្រទេសកម្ពុជា ថាក្រុមហ៊ុន Wonderlab Cambodia ៕
ចែករំលែកព័តមាននេះ