ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកតវ៉ារឿងគេដាក់របាំងស្បៃមុង ព្រួល បិទមុខអូរ រកត្រីលែងបាន

8 ម៉ោង មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​ ៖ រដូវ​ទឹកសម្រកប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ បន្ទាប់​ទំនេរ​ពី​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​តែងតែ​ឆ្លៀតពេល​នាំ​គ្នាមក​បង់សំណាញ់​រក​ត្រី​ត្រង់​ចំណុច​អូ​ស្ពាន​ព្រែក​រាំង ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បន្ថែម ប៉ុន្តែ​បែរជា​មាន​បុគ្គល​ម្នាក់​ឈ្មោះ…

​ខេត្តព្រៃវែង​ ៖ រដូវ​ទឹកសម្រកប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ បន្ទាប់​ទំនេរ​ពី​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​តែងតែ​ឆ្លៀតពេល​នាំ​គ្នាមក​បង់សំណាញ់​រក​ត្រី​ត្រង់​ចំណុច​អូ​ស្ពាន​ព្រែក​រាំង ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បន្ថែម ប៉ុន្តែ​បែរជា​មាន​បុគ្គល​ម្នាក់​ឈ្មោះ គង់ កីឡា ធ្វើ​ជា​ប្រជា​ការពារ​ភូមិ​ និង​ត្រូវជា​ក្មួយ​របស់​លោក​មេ​ភូមិ​ព្រែក​រាំង មក​រាយ​របាំង​ព្រួល​​ដា​ក់ឡុក​ស្បៃ​មុង​បិត​ជិតខាង​មុខ​អូរ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ចម្ងាយ​ប្រវែង​ប្រហែល ​២០០​ម៉ែត្រ ​ធ្វើ​អោយ​ពួក​គាត់​ជួប​ការ​លំបាក់​បង់​ត្រី​មិន​បាន​ ។

​ពលរដ្ឋ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គាត់​បន្ទាប់​ទំនេរ​ពី​ការ​ធ្វើ​ស្រូវ​ទឹកសម្រក ក៍​នាំ​គ្នា​ឆ្លៀតពេល​មក​បង់សំណាញ់​រក​ត្រី ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បន្ថែម ​។​ ពលរដ្ឋ​បន្ត​ថា កាលពីមុន​ពួក​គាត់​បង់សំណាញ់​បាន​ត្រី​ក្នុង ​១​ថ្ងៃ​ចាប់ពី ​២០​ទៅ ​៣០​គីឡូ​ត្រី​ឯណោះ តែ​ចាប់តាំងពី​មាន​បុគ្គល​ឈ្មោះ គង់ កីឡា​ នេះ​មក​រាយ​របាំង​ដា​ក់ឡុក​ស្បៃ​មុង​កាត់មុខ​មាត់​លូមក ​ធ្វើ​អោយ​ពួក​គាត់​ជួប​ការ​​លំបាក​ក្នុង​ការ​បង់សំណាញ់​មិន​បាន​ត្រី​​ដូច​មុន ដោយ​ក្នុង ​១​ថ្ងៃ​បាន​ត្រឹម​ ៤​ទៅ ​៥​គីឡូ​តែ​ប៉ុណ្ណោះ​ ។​

ពលរដ្ឋ​បញ្ជាក់​បន្ថែម​ថា បញ្ហា​នេះ​ពួក​គាត់​ក៏ធ្លាប់​បាន​ជំរាប​ជូន​ទៅ​ភូមិ​ ឃុំ​ ​នឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​មក​ពិនិត្យ​មើល​ និង​អនុញាត​អោយ​ពលរដ្ឋ​ចុះ​រុះរើ​ដោយ​ខ្លួនឯង​ដែរ​ ។ ​តែ​ក្រោយ​ពី​អាជ្ញាធរ​សមត្ថកិច្ច​ចេញ​ទៅ​ផុត បែរជា​បុគ្គល​ឈ្មោះ គង់ កីឡា មក​សួរ​រកមុខ​អ្នក​រុះរើ​របាំង​ព្រួល​ស្បៃ​មុង​គាត់ នឹង​គំរាម​ប្តឹង​ពលរដ្ឋ​ព្រមទាំង​ពោល​ពាក្យ​ដាក់​ពលរដ្ឋ​ថា ប្រយ័ត្ន​គាត់​បោះបង្គោល​ពី​ខាង​មុខ​លូ​«កន្លែង​ពលរដ្ឋ​បង់សំណាញ់​» ​ហើយ​យក​ប្រ​ឡា​លួស​មក​រាយ​ខាន​បង់សំណាញ់​ទៅ ​។

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អាជ្ញាធរ សមត្ថកិច្ច​មន្ត្រី​ជំនាញ​ជលផល​ស្រុក​-​ខេត្ត មេត្តា​ជួយ​អន្តរាគមន៍​អោយ​បុគ្គល​ម្នាក់​នេះ បើ​មិន​បាន​បើក​ទាំងអស់ សុំ​បើក​ត្រឹមតែ​ ៣ ​ទៅ​៤​ ម៉ែត្រ​ក៏បាន​ដែរ ដើម្បី​អោយ​ពួក​គាត់​រក​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួ​សារបាន​ខ្លះ​គ្រាន់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​អោយ​កូនចៅ​បាន​ទៅ​រៀនសូត្រ​ហ្នឹង​គេ ​។​

ជុំវិញ​បញ្ហា​នេះ​អង្គភាព​សារ​ព័ត៌​មាន​ក៍បាន​ព្យាយាម​សុំ​ការ​បកស្រាយ​បំភ្លឺ​ពី​អាជ្ញាធរ​មន្ត្រី​ជំនាញ ​និង​បុគ្គល​ឈ្មោះ គង់ កីឡា ​ដែរ​ តែ​មិន​អាច​ទំនាក់ទំនង​បាន​ ។

​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ