បន្ទាយមានជ័យ ៖ មន្ត្រីយោធាស័ក្តិមួយសម្រេចធ្វើអត្តឃាតខ្លួនដោយចង.កសម្លាប់ខ្លួនព្រោះរឿងមន្ត្រីគយ និងរដ្ឋករតំបន់៥ចាប់រថយន្ត១គ្រឿង ដែលប្រទះឃើញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចប្រឡាយភ្លោះ ប្រមាណ៣០០ម៉ែត្រភូមិកណ្តាល ឃុំសំរោង ស្ក្រអូរជ្រៅ ។

ជនរងគ្រោះដែលធ្វើអត្តឃាតចង.កខាងលើមានឈ្មោះ នាង រិទ្ធឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ(មានតួនាទីជាមន្ត្រីយោធាការពារព្រំដែនលេខ៥០៣ឈរជើងភ្នំក្លែងព័ត៌) មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី មានស្រុកកំណើតភូមិអូរអំបិល សង្កាត់អូរអំបល ក្រុងសិរីសោភ័ណ។

យោងតាមផេកផ្លូវការឈ្មោះ សេង ធារិន ដែលជា ឧត្តមសេនីយ៍ទោ សេង ធារិន ជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបង្ហោះរូបភាពសារថា ៖ តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចល័តតំបន់៥ ។
លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាកំលាំងយោធិនកងការពារព្រំដែនគោក លេខ៥០៣ ដែលបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនត្រូវបានប្រទះឃើញចង.ក និងដើមឈើកម្ពស់ជាងមួយ ដែលមានពាក់ឯកសណ្ឋានយោធា ។ ព្រោះតែរឿងមន្ត្រីគយ និងរដ្ឋាករតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ បានចាប់រថយន្ត១គ្រឿងពណ៌ត្រអ៊ី ម៉ាក់វីហ្គោសេរី ឆ្នាំ២០១៣ របស់លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ដែលប្រើប្រាស់ក្នុងអង្គភាពជាច្រើនឆ្នាំមកហើយ ។
នៅពេលដែលរថយន្តគ្រោះថ្នាក់ចរាចរណ៍បណ្តាលខូចខាងមុខមួយចំហៀងខាងឆ្វេង ហើយយកអោយជាងជួសជុលបាញ់ថ្នាំ រួចហើយបានជិះគោលបំណងមកអង្គភាពនៅព្រំដែនវិញ ត្រូវមន្ត្រីគយ និងរដ្ឋាករតំបន់៥ចំណុចទឹកថ្លា ខេត្តបន្ទាយមានជ័យចាប់ចូលស្នាក់ការ ។

ក្រោយពេលដែលមន្ត្រីគយ និងរដ្ឋាករតំបន់៥ឃាត់ហើយ តំណាងអង្គភាពបានយកឯកសាររថយន្តមានស្លាក់លេខខេមរភូមិន្ទ07 2-8964 និងប័ណ្ណសំគាល់រថយន្ត និងបង់ពន្ធឆ្នាំ២០១៩នៅដោះស្រាយមិនចេញ ។ ហើយទាំងពោលពាក្យថា រថយន្តទិញលុយខ្លួនឯង ហើយបម្រើអង្គភាពដឹកកងកម្លាំងត្រូវមន្ត្រីគយ និងរដ្ឋាករតំបន់៥ចាប់ទៀតដូចជា អយុត្តិធម៌ពេកសម្រាប់អ្នកទន់ខ្សោយ និងឋានៈតូចទាប ទើបព្រឹកឡើងត្រូវបានប្រទះឃើញចង.កសម្លាប់ខ្លួនទាំងឯសណ្ឋានយោធា ។

លោកបានសរសេរបញ្ជាក់ថា ៖ ខ្ញុំគិតថា ការប្រមូលពន្ធជារឿងចាំបាច់ណាស់ ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ ។ មិនគួរដុតអោយខ្លោចរោលអោយឆៅទេ រថយន្តចាស់នេះបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ ហើយសោកស្តាយយោធិន ដែលមានសមត្ថភាពដែរ ក៏មិនលើកទឹកចិត្តអោយកងកម្លាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយអគុណ ៕
ចែករំលែកព័តមាននេះ