ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎! លេង​កា.ប់​គ្នា​ដូច​ក្នុង​រឿង អត់​មាន​ខ្លាច​សមត្ថកិច្ច​អី​តិច

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​លើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅផ្ទះ​ជនសង្ស័យ ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​លើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅផ្ទះ​ជនសង្ស័យ ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ នា​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០ នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភូមិ​ព្រែក​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ប្រើប្រាស់​អាវុធ​ចុង​ស្រួច កាប់​យុវជន​ម្នាក់ បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង ។

បន្ទាប់​កើតហេតុ​ជនសង្ស័យ​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​រហូត នៅ​រសៀល ថ្ងៃ​ទី​៩ ខែកុម្ភៈ​នេះ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឈ្មោះ ថ្លៃ ជីវិត ហៅ​តុញ អាយុ ២១​ឆ្នាំ​រស់ នៅ​ភូមិ ថា​ឡា​បរិ​វ៉ា​ត់​ឃុំ ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

តាម​ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ លិ ចាន់​ឡុ​ង អាយុ​១៨​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ថែម​ថា ជនសង្ស័យ​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់ទោស​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ត្រូវ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ