ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​នី មិន​អាច​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ បាន​ដោយ​ហេតុផល​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា រូប​លោក​មិន​អាច​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ដែល​ជា​ជំនួយ​របស់​ចិន​បាន​ទេ​នៅ​ថ្ងៃនេះ ដោយសារ​តែ​បញ្ហា​សុខភាព ។

លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​នេះ ខ្ញុំ​បាន​មក​ពិគ្រោះ​ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ១៩ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ប៉ុន្តែ​ដោយ​ស្ថានភាព​ខ្ញុំ​កំពុង​មាន​ជំងឺ​ផ្តាសាយធំ ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​ខ្ញុំ​រង់ចាំ ​២​ស​ប្តា​ហ៍​សិន ទើប​អាច​ឱ្យ​ខ្ញុំ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​បាន ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ឥស្សរជន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​ដែល​បំពេញ​លក្ខ​ខ័​ណ្ឌ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នេះ​បន្តបន្ទាប់​ហើយ​» ។

លោក​បាន​បន្ត​ទៀត​ថា «​បើ​ទោះជា​ខកខាន ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​គត់មត់​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​យើង ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ​។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេចចិត្ត​ផ្តល់​ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​វ័យក្មេង​យើង រួម​នឹង​អ្នក​ដែល​ងាយ​នឹង​រង​គ្រោះ​ដ៏​ទៃ​ទៀត បាន​ចាក់​នូវ​វ៉ាក់សាំង​នេះ ដោយ​ឥត​គិតថ្លៃ និង​ឈរ​លើ​គោល​ការ​ណ៍ស្ម័គ្រចិត្ត ក្រោយ​ពី​បាន​សិក្សា និង​វាយតម្លៃ​ច្បាស់លាស់​ពី​ប្រិ​សិទ្ធ​ភាព​នៃ​វ៉ាក់សាំង​នេះ​» ។

លោក ហ៊ុន ម៉ា​នី បាន​បន្ត​ថា «​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​នេះ នៅ​ពេល ២​ស​ប្តា​ហ៏​បន្ទាប់ ក្រោយ​ស្ថានភាព​ជំងឺ​ផ្តាសាយ​ខ្ញុំ​បាន​ធូរស្បើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ