ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ថា ​ឥស្សរជន​ដែល​បាន​ចាក់​វ៉ាក់​សាំង​កូ​វី​ដ ១៩ ព្រឹក​ថ្ងៃ​ទី ១០ កុម្ភៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ គឺជា​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​១៩ សម្រាប់​ប្រទេស​កម្ពុជា សម្រាប់​ជំហាន​ដំបូង​ គឺ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ឥស្សរជន…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ គឺជា​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​១៩ សម្រាប់​ប្រទេស​កម្ពុជា សម្រាប់​ជំហាន​ដំបូង​ គឺ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ឥស្សរជន ថ្នាក់ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ អនុ​រដ្ឋ​លេខ​ធិ​ការ ក៏​ដូច​ជា​ឥស្សរជន​ជា​អភិ​បាល​នៃ​គណៈ​អភិបាល​រាជា​ធានី​-​ខេត្ត ជាដើម នៅ​ទីតាំង​ចំនួន ៤ ដែល​ក្រសួងសុខាភិបាល​បាន​រៀបចំ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែកុម្ភៈ ​គេ​ឃើញ​មាន​វត្តមាន​ឥស្សរជន​កំពូល​ជា​ច្រើន​រូប​ដែល​មាន​អាយុ​​ចាប់ពី ១៨ ឆ្នាំ​ដល់ ៥៩ ឆ្នាំ​ បាន​បង្ហោះ​នូវ​រូបភាព​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រកាស​ថា ​រូប​លោក​បាន​ចាក់​វ៉ាក់សាំង Sinopharm ដែល​ជា​វ៉ាក់សាំង​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​​ចិន ។

វ៉ាក់សាំង SARS-Cov-2 ដែល​ផលិត​ដោយ​ក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​​ផលិត​ចេញពី​គម្រូ​វីរុស​ដែល​ខ្សោយ និង​ដក​ចេញ​សារធាតុ​បង្ករ​រោគ ដែល​ត្រូវ​ចាក់​ចូល​ក្នុង​ខ្លួន ​ដើម្បី​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​អាច​បង្កើត​អង្គ​បដិបក្ខ​ដើម្បី​ប្រឆាំង​មេរោគ​។

ខាងក្រោម​នេះ ​គឺជា​ឈ្មោះ​ឥស្សរជន​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ រូ​ច​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ក្នុង​នោះ​រួម​មាន ៖

១- ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ​ និង​ជា​មេបញ្ជាការ​កង​យោធ​ពល​ខេមរភូមិន្ទ​ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ប្រជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​​ថ្មី​កន្លង​មក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ រួច​ហើយ »​។

២- កូនប្រុស​ទី​២ របស់​សម្តេច​ត​ជោ គឺ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល មជ្ឈ​មណ្ឌល កំចាត់​មីន​កម្ពុជា

៣- កូនប្រុស​ទី​៣ របស់​សម្តេច​តេ​ជោ គឺ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា

៤- កូនប្រសារ​សម្តេច​តេ​ជោ លោក ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​​ទូរគមនាគមន៍

៥ – លោក ជិន ម៉ា​លី​ន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា «​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​កូ​វី​ដ​-១៩!​ យើង​ជឿជាក់​លើ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បង្ការ​ការ​ឆ្លង​កូ​វី​ដ​-១៩ និង​ការពារ​អាយុជីវិត​ និង​សុខុមាលភាព​របស់​ពលរដ្ឋ​។ សូម​បងប្អូន​បន្ត​ចូលរួម​ជា​មួយ​រដ្ឋាភិបាល ​ដើម្បី​អាយុជីវិត​ន ិង​សុខុមាលភាព​របស់​យើង​ទាំងអស់​គ្នា​» ។

៦- លោក គួ​ច ចំរើន និង​ភរិយា ក៏​បាន​ប្រកាស​ថា «​យើងខ្ញុំ បាន​ចាក់ វ៉ាក់សាំង COVID-19 លើក​​ទី​1 រួច​ហើយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​»​។

៧- លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល

៨ – ឯកឧត្តម គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ក៏​បាន​ប្រកាស​ថា «​ខ្ញុំ​បាន​ចាក់​វ៉ាក់​សាំង​ការពារ​កូ​វី​ដ​-១៩ Sinopham រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នា​មន្ទីរពេទ្យ​កាល់​​ម៉ែ​ត​! សុខុមាលភាព​របស់​ប្រជាពលរដ្ឋ គឺជា​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល​! រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ជា​និច្ចកាល​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​!» ។

៩- លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។

១០- ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធម៌។

១១- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

១២- លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

១៣- ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

១៤- ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​។

១៥- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​។


១៦- លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ