ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​នៅតែ​បន្ត​ត្រឡប់​ពី​​ថៃ​ និង​​ត្រូវ​ថៃ​ចាប់​​បញ្ជូន​​១​ថ្ងៃ​ជិត​២០០​នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​​នៅ​តែ​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ និង​ត្រូវ​ភាគី​ថៃ​ចាប់​ប​ញ្ជូន​​មកវិញ​ក្នុង​​១​ថ្ងៃ​ជិត​២០០​នាក់​ រហូត​ពេល​នេះ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​១៥.០០០​នាក់​ ក្នុង​ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​​នៅ​តែ​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ និង​ត្រូវ​ភាគី​ថៃ​ចាប់​ប​ញ្ជូន​​មកវិញ​ក្នុង​​១​ថ្ងៃ​ជិត​២០០​នាក់​ រហូត​ពេល​នេះ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​១៥.០០០​នាក់​ ក្នុង​ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​ប្រជាពលរដ្ឋ​​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ និង​ភាគី​ថៃ​ចាប់​ប​ញ្ជូន​​មាន​ចំនួន​១៦០​នាក់​ ស្រី​៨៨​នាក់​ បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​ មាន​ចំនួន​១១៧​នាក់​ ស្រី​៤៧​នាក់​ក្រោយ​ពេល​ដែល​ក្រុមការងារ​ធ្វើការ​ពិនិត្យ​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ច្រកព្រំដែន​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ក្រសួងការពារជាតិ​ដាក់​តាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

លោក​វេជ្ជបណ្ឌិត រឿ​ន សុធី អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​នៅ​ពេល​ប្រតិបត្តិ​ការ​ឆ្លង​ជំងឺ​​កូ​វី​ដ​១៩​ ជា​សហគមន៍​នៅ​ប្រទេស​ថៃ​ និង​ជា​សារ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​នៅ​ច្រក​ក្នុងស្រុក​ម៉ា​ឡៃ និង​នៅ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក និង​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​១៧​កន្លែង​មាន​ប្រជាពលរដ្ឋ​ចំនួន​១៥.១៦៩​នាក់​ស្រី​៦,៧៩១​នាក់ ហើយ​ត្រូវ​បាន​ធ្វើតេស្ត​យក​សំណាក​វិភាគ​មាន​ចំនួន​១៥,៦៦៤​នាក់​ស្រី​៧.០១០​នាក់ និង​ត្រូវ​បញ្ជ​ប់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​មាន​ចំនួន​១១,៣៨២​នាក់​ស្រី​៥.១៥៤​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៨,៥៦១​នាក់​ស្រី​៣,៨៩៨​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ