ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! សុ​ផា លី​ន​ដា ត្រៀម​សម្រាល​កូន​លើក​ដំបូង ក្រោយ​ភ្ជាប់ពាក្យ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សុ​ផា លី​ន​ដា បាន​និង​កំពុង​ត្រៀម​សម្រាលកូន​ជា​លើក​ដំបូង​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​សញ្ញា​តិ​អា​មេ​រិ​ក ហើយ​បាន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​កាលពី​កន្លង​ទៅ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពី​គម្រោង​ចូល​រោងការ​នៅ​ពេល​ណា​នៅឡើយ​។ ដំណឹង​ពី​ការ​ពពោះ​របស់​តារា​សម្តែង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សុ​ផា លី​ន​ដា បាន​និង​កំពុង​ត្រៀម​សម្រាលកូន​ជា​លើក​ដំបូង​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​សញ្ញា​តិ​អា​មេ​រិ​ក ហើយ​បាន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​កាលពី​កន្លង​ទៅ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពី​គម្រោង​ចូល​រោងការ​នៅ​ពេល​ណា​នៅឡើយ​។

ដំណឹង​ពី​ការ​ពពោះ​របស់​តារា​សម្តែង និង​បង្ហាញ​ម៉ូត​រូប​នេះ ត្រូវ​បាន​នាង​ទម្លាយ​ឲ្យ​ដឹង​ជា​សាធា​រណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ស្ងាត់​ៗ​នាង​បែរជា​មានកូន​ជិត​គ្រប់​ខែ​ទៅ​ហើយ​។

ជាមួយ​រូបភាព​ឈុត​ក្រហម​តុបតែង​ជា​កូនក្រមុំ​ចិន​ប្រមាណ​ជា​៤​សន្លឹក​ត្រូវ​បាន សុ​ផា លី​ន​ដា បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​នាង​បាន​បង្ហាញ​ក្បាលពោះ​បញ្ជាក់​ពី​ការ​ពពោះ​ជិត​គ្រប់​ខែ ដោយ​អម​ភ្ជាប់​ជាមួយ​សារ​ថា «​ឆ្នាំ​ថ្មី សមាជិក​ថ្មី​»​។

បន្ថែម​ពីលើ​អ្វី​ដែល​នាង​បាន​បង្ហោះ​ខាងលើ​នេះ សុ​ផា លី​ន​ដា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា «​នាង​ពិតជា​កំពុង​ពពោះ​កូន​ដំបូង​ប្រាកដ​មែន ដោយ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​គឺជា​កូនស្រី ហើយ​នាង​បាន​ពពោះ​ប្រមាណ​ជា​៧​ខែ​ហើយ​»​។

ទោះជា​យ៉ាងណា តារា​រូប​នេះ​នៅ​មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​ទេ​ថា កូន​ស្រី​ដំបូង​របស់​នាង​នឹង​ចាប់កំណើត​ឃើញ​ភព​ផែនដី​នា​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​នាង​និង​អនាគត​ស្វាមី​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ពួក​នាង​ទទួល​បាន​តំណក់ឈាម​រួម​គ្នា​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា សុ​ផា លី​ន​ដា បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​ដោយ​មិន​ទាន់​ចូល​រោងការ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មហាជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​សង្គម​សិល្បៈ​របស់​នាង​ជា​ច្រើន​រូប​បាន​នាំ​គ្នា​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​រូប​នាង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​។

គួរ​រំលឹក​ថា តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង សុ​ផា លី​ន​ដា បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​សញ្ញា​តិ​អា​មេ​រិ​ក​ឈ្មោះ កាំ​ង ប៊ុ​ណ្ណា ហើយ​បាន​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២០ និង​បាន​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាមួយ​គ្នា​បាន​ប្រមាណ​ជា​៥​ខែ​មក​ហើយ​។ តារា​រូប​នេះ​ក៏​ទើបតែ​បាន​ចាប់ដៃ​សង្សារ​អាណិកជន​វ័យ​ល្បាក់​៣០​ស្តើង​ខាងលើ ក្នុង​ការ​បើក​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌចំការមន ដោយ​ចំណាយ​ទុន​រួម​គ្នា​រាប់​ម៉ឺន​ដុល្លារ​។

គូស្នេហ៍ សុ​ផា លី​ន​ដា ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​បាន​ទៅ​រស់នៅ និង​បន្ត​ការ​សិក្សា​ឯ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​តាំងពី​កុមារភាព ហើយ​លោក​បាន​ត្រឡប់​មក​ដាក់​ទុន​រកស៊ី​នៅ​ទឹកដី​កំណើត​កាលពី​ជាង​២​ឆ្នាំ​មុន និង​មានបទពិសោធន៍​លើ​អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុង​ចំណោម​​មុខរបរ​ជា​ច្រើន​ទៀត​ផង​ដែរ​។

សុ​ផា លី​ន​ដា ធ្លាប់​បាន​លើក​ឡើង​ថា នាង​បាន​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា ក្រោយ​បាន​ស្គាល់គ្នា​ជិត​៩​ខែ​តែ​ការ​យល់ចិត្ត​គ្នា​ច្បាស់លាស់ និង​ស៊ីជម្រៅ​គឺ​ទើប​៣​ទៅ​៤​ខែ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ ខណៈ​ពួក​នាង​ក៏​គ្រោង​នឹង​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ គឺ​អាច​ចុងឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ