ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ថ្មី​២​នាក់​ទៀត​ហើយ ដែល​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី ចំនួន​២​នាក់​ថែម​ទៀត ខណៈ​ជា​សះស្បើយ​មិន​មាន​ឡើយ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី ចំនួន​២​នាក់​ថែម​ទៀត ខណៈ​ជា​សះស្បើយ​មិន​មាន​ឡើយ​ថ្ងៃនេះ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ទាំង​២​នាក់​រួម​មាន ៖
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​តាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ស្ត្រី​រូប​នេះ វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

២- បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខា​ត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

សូម​កត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ មាន​សរុប​ចំនួន ៤១​នាក់ ដែល​ក្នុង​ចំនួន​នេះ​មាន​បុរស​ខាងលើ​ផង​ដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៤០​នាក់​ដែល​មាន​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៤៧៨​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ចំនួន​៤៥៧​នាក់ និង​អ្នកជំងឺ​២១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ