ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវមួយចំនួន ត្រូវបានបិទ ដើម្បី​សាង​សង់​បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាន និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ…

ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាន និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់​តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។

​រដ្ឋបាលខេត្តសៀមរាប បានប្រកាស សូមការអធ្យាស្រ័យ​ពីបងប្អូន ដែលបានធ្វើ​ចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង​សំខាន់ៗ ដែលត្រូវស្ថាបនាផ្លូវទាំង ៣៨ខែ្ស​។ ក្នុងនោះ ផ្លូវមួយចំនួន ​ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់​ដំណើរការសាងសង់ រៀប​ចំដាក់បណ្តាញលូទឹកភ្លៀង និង​លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង​ខ្សែកាប  ដែល​គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនា​ផ្លូវថ្នល់ទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប  បាន និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក ​នាដំណាច់ឆ្នាំ២០២១ ខាងមុខនេះ​។

​ដូចនេះ អាជ្ញាធរខេត្តសៀមរាប បានប្រកាស សូមសាធារណ​ជន មេត្តាយោគយល់​អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។

ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរណ៍ទាំងស្រុង ឬបិទដោយ​កំណាត់ផ្លួវ រួមមាន: ១. ផ្លូវ អ៊ុ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)។ ២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី។ ៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប។ ៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា។ ៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស។ ៦. ផ្លូវ ៣០ម៉ែត្រ។ ៧. ផ្លូវស្តុបទន្លេសាប ទៅជើង។ ៨.កំណាត់ផ្លូវ​វាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )។

​ដោយឡែក ក្រៅពីនេះ កំណាត់ផ្លូវ ដែល​បានបិទខ្លះ​ហើយ ឬត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវ ដែលអាចបញ្ចៀសចរាចរណ៍បាន​ផងដែរ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ