ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៦៦៩គ្រួសារ ទទួល​អំណោយ​ពីអង្គការប្រតិបត្តិការ​កុមារ​កម្ពុជា

4 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៨ ខែ​កុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងបរិវេ​ណវត្តឯកសុវណ្ណ ហៅ វត្តកូនក្អែក ស្ថិតក្នុងភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី…

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៨ ខែ​កុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងបរិវេ​ណវត្តឯកសុវណ្ណ ហៅ វត្តកូនក្អែក ស្ថិតក្នុងភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកស្រី ទិត្យ សាដារី នាយិការអង្គការប្រតិបត្តិការកុមារកម្ពុជា បាននាំយកអំ​ណោ​យរបស់អង្គការរបស់​គាត់ ចែកជូនដល់ប្រជាព​ល​រដ្ឋ នៅក្នុងឃុំរបស់មង្គល ស្រុកមោង​ឫស្សី ខេត្តបាត់ដំបង ដែលបានទទួលរងគ្រោះដោយទឹកជំនន់ នាពេលកន្លងទៅ និងជួបការលំបាកខ្វះខាត​។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នង​ការរង និងជាអនុប្រធាន​ក្រុម​ការងារថ្នាក់ជាតិ​ ចុះជួយឃុំរបស់មង្គល តំណាងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង​ការ​​ដ្ឋាន​នគរ​បាល ខេត្តបាត់ដំបង អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោង​ឫស្សី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល លោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សាស្រុកមោងឫស្សី លោក ទេព ហន អភិបាលនៃគណៈអភិ​បាលស្រុក​មោងឫស្សី និងលោក ទូច ហឹម ប្រ​ធានក្រុមប្រឹក្សាឃុំរបស់​មង្គល ព្រមទាំងលោក លោកស្រី ជាស្នងការរង នាយការិយាល័យ ដែល​ជាអនុប្រធាន និងសមាជិកក្រុម​ការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល​ បានអញ្ជើញចូលរួម​ក្នុង​ពិធីប្រគល់ ទទួល​អំណោយនេះ​។

ក្នុង​ឃុំរបស់មង្គល មានចំនួន ១២ភូមិ និង​មានចំនួន ១.១០៨គ្រួសារ ដែលត្រូវទទួល​អំណោយ​តែដោយ​ស្ថានភាពផ្លូវលំបាក ប្រជាពលរដ្ឋនៅភូមិអន្លង់ត្រាច ចំនួន ៤៣៩ គ្រួសារ នឹងត្រូវចែកជូន​នៅពេលបន្ទាប់ ហើយពេលនេះ បានចែកជូនចំនួ​ន ៦៦៩គ្រួសារ​សិន។

អំណោយដែលទទួលបាននៅពេលនេះ មួយគ្រួសារៗ​ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ​មីចំនួន ០១កេសតូច ​ត្រីខកំប៉ុងចំនួន ០១យួរ ​ទឹកត្រីចំនួន ០១យួរ ​ទឹកស៊ីអ៊ីវចំនួន ០១យួរ ​អំបិលអនាម័យ​ចំនួន ០១គីឡូក្រាម ​ស្ករស​ ចំនួន ០១គីឡូក្រាម ​ប្រេងឆាចំនួន ០១ដប​៕ ដោយ៖ ​ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ