ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​ទីតាំង​លក់​គ្រឿង​សមុទ្រ ម្ដុំ​ត្រឡោក​បែក​នោះ ត្រូវ​នាំ​យក​ទៅ​ដុត​បំផ្លាញ​ហើយ នៅ​រសៀល​ទី​០៨…

រាជធានី​ភ្នំពេញ ៖ បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​ទីតាំង​លក់​គ្រឿង​សមុទ្រ ម្ដុំ​ត្រឡោក​បែក​នោះ ត្រូវ​នាំ​យក​ទៅ​ដុត​បំផ្លាញ​ហើយ នៅ​រសៀល​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ ។

ពិធី​ដុត​បំផ្លាញ​បង្គា​ខូចគុណភាព ប្រើប្រាស​សា​ធាតុគីមី​នេះ ធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាមស​ង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​, លោកនាយ​រង​ការិយាល័យ លោកនាយ​ផ្នែក ចំណុះ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ផង​ដែរ ។

គួរ​រម្លឹក​ថា នា​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មន្ដ្រី​សមត្ថកិច្ច​កាំកុងត្រូល សហការ​ជាមួយ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ការ​នាំ​ចូល បង្គា​មាន​ចាក់​ប​ញ្ជូ​ល​ចា​ហ៊ួ​យ​បន្ថែម សរុប​ចំនួន ៦,១៤២ គីឡូក្រាម ដឹក​តាម​រថយន្ដ​២​គ្រឿង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ម្តុំ​ទំនប់​៧​មក​រា និង​រថយន្ត​មួយ​គ្រឿង​ទៀត ត្រូវ​បាន​ស្ទាក់​ចាប់ នៅ​ម្តុំ​ទីតាំង​លក់​គ្រឿង​សមុទ្រ​ត្រឡោក​បែក តែ​ម្តង ។

ភ្លាម​ៗ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ធ្វើតេស្ត​បឋម លើ​បង្គា​ក្លា​ស្សេ​ដែល​មាន​ផ្ទុក​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ នឹង​បាន​រក​ឃើញ​មានការ​ចាក់​ប​ញ្ជូ​ល​បន្ថែម​ចា​ហ៊ួ​យ ពិតប្រាកដ​មែន ។

តាម​ការ​អះអាង​បឋម​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ទាំង​២​គ្រឿង​នេះ បាន​ប្រាប់​ថា បង្គា​ក្លា​ស្សេ សរុប​៣០៧​កេស បរិមាណ​ប្រហែល​ជាង​៦​តោន មាន​ប្រភព​នាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ព្រំដែន​កម្ពុជា​-​វៀតណាម និង​ពុំ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ទេ ។

ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ