ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាបឋមសិក្សា ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ សម្រេចបាន ៩០%ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ពេលនេះ ការសាងសង់ សាលាបឋមសិក្សាយុគន្ធរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកសាងរួចរាល់ប្រមាណជាង ៩០ ភាគរយ​ហើយ។…

ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ពេលនេះ ការសាងសង់ សាលាបឋមសិក្សាយុគន្ធរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកសាងរួចរាល់ប្រមាណជាង ៩០ ភាគរយ​ហើយ។ នេះជាការបញ្ជាក់​របស់អាជ្ញាធរឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

​ប្រាប់ភ្នាក់ងារកាសែតកោះសន្តិភាព នៅព្រឹកថ្ងៃទី​៨ ខែកុម្ភៈ​នេះ ​លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានរំលឹកថា ការដើមឡើយ សាលាបឋមសិក្សាយុគន្ធរ គឺជាសាលារៀន ធ្វើពីឈើបណ្ដែតលើទឹក ដែលមាន ៣ អគារ មានសិស្សរៀន ចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ៥។ ប៉ុន្តែក្រោយមក នៅពេលមានការបន្លាស់ទីផ្ទះបណ្ដែតទឹក​របស់ប្រជាពលរដ្ឋ សាលាយុគ​ន្ធរ ក៏ត្រូវបានផ្លាស់​មកនៅលើគោកដែរ គឺដាក់នៅ​ជិតវត្តគន្ធរ។ ប៉ុន្តែជាចៃដន្យអាក្រក់ស្រាប់តែសាលាបឋមសិក្សាយុគន្ធរ ត្រូវបានឆេះខ្ទេចទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនីផ្ទាំងសូឡា​។

លោកមេឃុំ បន្តថា ក្រោយពេលសាលាបឋមសិក្សាបានឆេះ សិស្សគ្មានសាលារៀន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានជួយឧបត្ថម្ភកសាងសាលាមួយខ្នង ធ្វើអំពីបេតុង ខ្ពស់ផុតពីទឹក ដែលមាន ៦ បន្ទប់ សម្រាប់សិស្ស​បឋមសិក្សា ហើយបើគិតមកដល់ពេលនេះ សាលាបានរួចរាល់ជាង ៩០ ភាគរយ នៅតែការលាបថ្នាំ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែប៉ុណ្ណោះ​។

លោកសង្ឃឹមថា ក្រោយពេលសាលាបឋមសិក្សាយុគន្ធរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សនឹងចូលមករៀនគ្រប់ចំនួន មិនដូចជំនាន់កាលនៅលើទឹក ដែលមធ្យោបាយធ្វើដំណើររបស់ពួកគេ ដោយសារ​តាមទូកឬកាណូត ហើយពេលខ្លះមករៀនយឺត និងអវត្ត​មានទៀតផង​។ ចំណែកបច្ចុប្បន្ន សិស្សបានមករស់នៅលើគោក ហើយពេលមករៀនដើរ ក៏បានដែរ ព្រោះនៅជិតនោះស្រាប់​។

ជាចុងក្រោយក្នុងនាមអាជ្ញាធរឃុំឆ្នុកទ្រូ លោកសួមថ្លែងអំណរគុណ​ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភសាលាមួយខ្នង សម្រាប់សិស្ស​សាលាបឋមសិក្សាយុគន្ធរនេះ​ផងដែរ។

តាមការបញ្ជាក់របស់​លោកមេឃុំឆ្នុកទ្រូ ​លោក​នឹងប្រាប់ឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនសិស្សបណ្តោះ​អាសន្ន នៅក្នុងវត្តយុគន្ធ​ នាំសិស្សមកធ្វើពលកម្ម សំអាតទីធ្លាសាលាថ្មី ក្នុង ១ សប្តាហ៍ម្តង ឱ្យបានស្អាត ព្រោះជិតបានមករៀន​នៅសាលាថ្មីនេះហើយ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ