ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងថ្មីចូលកាន់តំណែង
- ភ្នំពេញ
ខេត្តកោះកុង ៖ នៅសាលមហោស្របខេត្តកោះកុង ក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី៨…
ខេត្តកោះកុង ៖ នៅសាលមហោស្របខេត្តកោះកុង ក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី៨…
ខេត្តកោះកុង ៖ នៅសាលមហោស្របខេត្តកោះកុង ក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រារព្ធពិធីប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងថ្មី។
ការផ្លាស់ប្តូរមុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងនាពេលនេះ គឺ ដោយសារភាពចាំបាច់ និងឆ្លើយតបទៅនឹងសភាពការណ៍ថ្មីៗ ពិសេសដើម្បីបន្តប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុង ឱ្យមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។
ការតែងតាំង លោកសុខ ចាន់គ្រឹះស្នា ជាប្រធានមន្ទីរនេះ គឺបានឆ្លងកាត់ការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើសមត្ថភាព ចំណេះដឹង បទពិសោធន៍ ពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងការឯកភាពពីក្រសួងមុខងារសាធារណៈផងដែរ។ លោកសុខ ចាន់គ្រឹះស្នា ជាមន្ត្រីមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល នានាទាំងក្នុង និងក្រៅប្រទេស ថែមទាំងជាមន្ត្រីសកម្មការងារ មានឆន្ទៈ មានការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមថា លោកប្រធានមន្ទីរថ្មីនឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីបន្តដឹកនាំ គ្រប់គ្រងវិស័យទេសចរណ៍ខេត្តកោះកុងឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយឡែក ចំពោះលោកប៊ុន បៀវ អតីតប្រធានមន្ទីរ បច្ចុប្បន្នត្រូវបានចូលនិវត្តន៏៕
ចែករំលែកព័តមាននេះ