ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ ល្បិច​បោក​​! សុំ​រាប់អាន និង​ស្រឡាញ់ ផ្ញើ​ឥ​វ៉ា​ន់​ឲ្យ​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានអោយ​ដឹង​នៅ​ថ្ងៃ​០៨ កុម្ភៈ នេះ​ថា ល្បិច​ថ្មី​ទៀត​ហើយ​! សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចាញ់បោក​តាម​រយៈ​ការ​រាប់អាន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានអោយ​ដឹង​នៅ​ថ្ងៃ​០៨ កុម្ភៈ នេះ​ថា ល្បិច​ថ្មី​ទៀត​ហើយ​! សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចាញ់បោក​តាម​រយៈ​ការ​រាប់អាន សុំ​ស្រឡាញ់ ហើយ​ផ្ញើ​ឥ​វ៉ា​ន់​សម្ភារ​ពី​ក្រៅប្រទេស ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ២​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ។

ករណី​ឆបោក​ខាងលើ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ទី​២-​ឈ្មោះ EMMA EKE ONYECHERE ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ នាំ​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទូរគមនាគមន៍​នេះ ធ្វើ​ឡើង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ទើប​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ប្រើប្រាស់​តាម​មធ្យោបាយ​បច្ចេកវិទ្យា​ព័ត៌មាន និង​សូមកុំ​ទទួល​មិត្តភក្តិ ( Accept Friend) ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ឬ​កុំ​ជឿ​តាម​ការ​លួងលោម ឬ​សន្យា​ថា នឹង​អោយ​របស់​នេះ ឬ​ផ្ញើ​សម្ភារ​នោះ ឬ​កាដូ​ពី​ក្រៅប្រទេស​នោះ​ឡើយ ព្រោះ​ធ្វើ​អោយ​ជន​រង​គ្រោះ​ចាញ់បោក តាម​រយៈ​តម្រូវ​អោយ​ជួយ​បង់ថ្លៃ​សេវា​ផ្សេង​ៗ សម្រាប់​ការ​ដឹក​ជញ្ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ