ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្សឹក​ព្រះសង្ឃ១​អង្គ ក្រោយ​បែក​ធ្លាយ​​រឿង​អី​អី​ជាមួយ​ក្មេង​ស្រី​ញឹក​ញាប់​​ក្នុង​កុដិ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​មន្ត្រី​មន្ទីរ​ធម្មការ​បាន​ចាប់​សឹក​ភ្លាម​ៗ បន្ទាប់​ពី​ជាប់​​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន​អាយុ​១៤​ឆ្នាំ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន…

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​មន្ត្រី​មន្ទីរ​ធម្មការ​បាន​ចាប់​សឹក​ភ្លាម​ៗ បន្ទាប់​ពី​ជាប់​​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន​អាយុ​១៤​ឆ្នាំ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ផង​ដែរ​។

បើ​តាម​លោក​វរសេនីយ៍ត្រី ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឪពុក​ជន​រង​គ្រោះ​អាយុ​៤៥​ឆ្នាំ​ ថា មាន​ករណី​ព្រះសង្ឃ​មួយ​អង្គ​បាន​រួមមេត្រី​ជាមួយ​ក្មេង​ស្រី​កូន​ខ្លួន ដែល​ហេតុការណ​ណ៍​នេះ​កើតឡើង​ក្នុង​កុ​ដ្ឋ នៅ​វត្ត​សុវណ្ណ​គី​រី​ភ្នំ​ជញ្ជាំង ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​បន្ត​ថា ក្រោយមក​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នៅ​វត្ត​សុវណ្ណ​គី​រី​ភ្នំ​ជញ្ជាំង ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។ បន្ទាប់​មក មន្ត្រី​មន្ទីរ​ធម្មការ​ក៏​បាន​រៀបចំ​ពិធី​ចាប់​ផ្សឹក​លោកសង្ឃ​មួយ​អង្គ​ព្រះ​នាម ម៉ា​ន់ មុំ ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ស​ង្ឈ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រគល់​​ឱ្យ​កម្លាំង​មូល​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​បន្ត​ថា ក្រោយ​ពី​ផ្សឹក​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ា​ន់ មុំ ហៅ​ព្រែក ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នាំ​ខ្លួន​មក​សួរនាំ​នៅ​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា កាលពី​រូបគេ​នៅ​ជា​សង្ឃ​បាន​ស្គាល់​ជាមួយ​នារី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​រូប​នេះ​នៅ​ក្នុង​ពិធី​បុណ្យសព​លោកគ្រូ​នៅ​វត្ត​ស្រមោច​ក្នុង​កំឡុង​ឆ្នាំ​២០២០ ហើយ​ក៏​មាន​ទំនាក់ទំនង​គ្នា​តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក រហូត​ក៏​បាន​ស្រលាញ់​គ្នា​តែ​ម្តង ព្រមទាំង​បាន​រួមមេត្រី​នឹង​គ្នា​ជា​ញឹកញាប់​ផង​ដែរ​ក្នុង​កុ​ដ្ឋ​របស់​ខ្លួន​នៅ​វត្ត​គី​រី​ភ្នំ​ជញ្ជាំង ស្រុក​ព្រះនេត្រព្រះ ។

ជនសង្ស័យ​រូប​នេះ សារភាព​បន្ត​ថា ហើយ​នៅ​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ​២០២១​នេះ នារី​រង​គ្រោះ​បាន​មក​រួមមេត្រី​ជាមួយ​រូបគេ​នៅ​ក្នុង​កុ​ដ្ឋ​ដដែល ហើយ​ដេក​នៅ​ក្នុង​កុ​ដ្ឋ​ជាមួយ​រូបគេ​រហូត​ដល់​ភ្លឺ លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រហូត​ដល់​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ចុះ​មក​ដល់​វត្ត​ធ្វើ​ពិធី​ផ្សឹក​រូបគេ រួច​ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​រូបគេ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ