ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តប៉ៃលិន ណែនាំ​ឱ្យប្រជាពលរដ្ឋ ទប់ស្កាត់កូវីដ គ្រឿងញៀ.ន និងគ្រោះថ្នាក់​ចរាចរណ៍

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ​«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដោយចាត់ឱ្យអភិបាលខេត្ត និងមន្រ្តី នៅតាមបណ្តាខេត្ត…

ខេត្តប៉ៃលិន៖ ​«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដោយចាត់ឱ្យអភិបាលខេត្ត និងមន្រ្តី នៅតាមបណ្តាខេត្ត ជាប់ព្រំដែន ត្រូវតែដាក់កម្លាំងយាមល្បាត ឱ្យបានតឹងរឹងបំផុត ជៀសវាងពលករ កើតជំងឺនេះ ឆ្លងដែនចូលមកពីប្រទេសក្រៅ គ្មានអ្នកដឹង បណ្តាលឱ្យឆ្លងជំងឺ ចូលដល់ក្នុងសហគមន៍ នាំឱ្យមានការលំបាកទប់ស្កាត់ និងព្យាបាលផងដែរ»។ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាអភិបាលខេត្ត បានលើកឡើងដូចនេះ នៅក្នុងពិធីចែកអំណោយ​ស្បៀងអាហារ ជូនប្រជាពល​រដ្ឋចំនួន ២កន្លែង នៅក្នុងក្រុងប៉ៃលិន សរុបចំនួន ៩៩២គ្រួសារ ក្នុងនោះ មានជនពិការ ចំនួន ២៣គ្រួសារ កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១​។

លោកជំទាវ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានមានប្រ​សាសន៍បន្តទៀតថា​ គ្រឿងឧបភោគបរិភោគ ដែលផ្តល់ជូនគ្រួសារនីមួយៗ រួមមាន ដូចជា​៖ អង្ករ ៤០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីត្រី១យួរ ទឹកសុទ្ធវីតាល់១កេះ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា ៣០០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៩៩២គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត ដោយសារវិបត្តិនៃជំងឺ​កូវីដ-១៩ នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន​។ ក្នុងនោះ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការនាសម័យសង្គ្រាម ចំនួន២៣នាក់ ក៏ទទួលបានថវិកា ម្នាក់ ៥០០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ​។

លោកជំទាវ បានបញ្ជាក់ថា ​ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈមិនអាចចេញទៅប្រកបមុខរបរឆ្ងាយពីលំនៅឋាន ដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុក​រយ:ពេលខ្លីប៉ុណ្ណោះ​។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ត្រូវតែរស់នៅជៀសឱ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវចាញ់ល្បួងមិត្តភក្តិនាំគ្នាសេព ឬប្រើប្រាស់ នោះឡើយ ព្រោះថ្នាំញៀនអាចបំផ្លាញសុខភាព រូបរាងកាយ សតិស្មារតី (បែកថ្នាំ) និងធ្វើឱ្យវឹកវរដល់សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត ប្រជា​ពលរដ្ឋទាំងអស់ ក៏ត្រូវមានការគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ ព្រោះខេត្តប៉ៃលិន ជាខេត្តតូចជាងគេ​ តែអ្នករងរបួសស្រាលធ្ងន់ និងស្លាប់ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានភាគរយច្រើនជាងខេត្តនានាទូទាំងប្រទេស ជាពិសេសត្រូវបើកបរម៉ូតូ ដោយពាក់មួកសុវត្ថិភាព និងបើកបររថយន្តដោយពាក់ខ្សែ​ក្រវាត់ មុនឆ្លងផ្លូវត្រូវប្រុង​ប្រយ័ត្ន ប្រកាន់ស្តាំជានិច្ច ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ