តាមចាប់ក្រុមជួញដូរគ្រឿងញៀ.ន ពីខេត្តសៀមរាប ដល់ស្ទឹងត្រែង!
- សៀមរាប
ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថ…
ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថ…
ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ និងដកហូតនូវថ្នាំញៀនប្រភេទម៉ាទឹកកក ជាងមួយគីឡូក្រាម។ ក្រុមជនសង្ស័យទាំងនោះ ត្រូវបាននាំយកមកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត។
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើង នៅវេលាម៉ោង ០៨ និង ១៥នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចគល់ស្ពានមេគង្គ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា បានប្រាប់ថា ប្រតិបត្តិការបង្រ្កាបពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ ដោយមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ទើបឈានដល់ធ្វើការឃាត់បានមនុស្ស ៣នាក់ រួចនាំយកមកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។
លោកបានបន្ថែមថា ជនសង្ស័យទាំង ៣នាក់មាន៖ ១.ឈ្មោះ ឃន ធារ៉ា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ២.ឈ្មោះ ម៉ៃ ថៃ ភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិវត្តកោះកី ឃុំកោះស្នែង ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣.ឈ្មោះ ផិត ផៃមុន្ន ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង ៣នាក់ រួចមក កម្លាំងយើង បានឆែកឆេរ រកឃើញវត្ថុតាង និងដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌ស ចំនួន ៣ កញ្ចប់ធំ ទម្ងន់ ១០៨២.៧០ ក្រាម។ ទូរសព្ទដៃ ចំនួន ៣គ្រឿង។ ធ្វើតេស្តទឹកនោម ទាំង៣នាក់ ដើម្បីរកសារធាតុញៀន គឺវិជ្ជមាន ម្នាក់ និងអវិជ្ជមាន ២នាក់។
ក្រោយសាកសួរ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបញ្ជូនជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ទៅតុលាការសាលាដំបូង ខេត្តសៀមរាប៕ ដោយ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ