ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ៖ ប្រទេសលើពិភព​លោក ហាក់ដូចជា កំពុងធ្វើ​សង្គ្រាម​ពី​ការ​ទិញ​វ៉ាក់សាំងកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេ ស​លើកពិភពលោក ហាក់ដូចជា…

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេ ស​លើកពិភពលោក ហាក់ដូចជា បាន និង​កំពុងតែធ្វើសង្គ្រាម ក្នុងការទិញ​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិសេសនៅ​​សហភាពអឺរ៉ុប ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែ​ប​នេះ ក្នុងសន្និសីទសារព័ត៌មា​ន នារសៀ ល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ របស់ចិន ចំនួន ៦០ម៉ឺនដូស​។

សម្តេចតេជោ លើកឡើងថា វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩​ គឺជាយុទ្ធសាស្ត្រ ក្នុងការ​ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។ ប៉ុន្តែវ៉ាក់​សាំង មិនមែនជាវិធាន​ការតែ​មួយទេ ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​។ ​ពេលកន្លងមក យើងបានធ្វើការការពារ​តាមវិធានការរបស់ក្រសួងសុខាភិបាល ដោយគ្រប់គ្រងបាន​លើការឆ្លងរាលដាល​ជំងឺកូវីដ១៩​។

សម្តេច បន្តថា​ «ឥលូវនេះ ពិភពលោក បាន និងកំពុងតែមានសង្គ្រាមដណ្តើមវ៉ាក់សំាង​ពិសេសនោះ អឺរ៉ុបតែម្តង។ នៅពេលនេះ ប្រជាជននៅលើពិភពលោក បាន កំពុងតែ​មានតម្រូវការវ៉ាក់​សាំងនេះ។ ប៉ុន្តែ​មកដល់ពេលនេះ ខ្ញុំមិនទាន់ទទួល​បានព័ត៌មាន​ពីអឺរ៉ុបថា បានលើកលែ​ងពី​ការ​ហាមឃាត់លើការនាំចេញ​វ៉ាក់សាំងនេះ ឬនៅទេ​?»​។

សម្តេចលើកឡើងថា កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើន ដែលទទួលបានវ៉ាក់សាំង ក្នុងចំណោមប្រទេសលើពិភពលោក ជាប្រទេសអ្នកមាន ហើយស្វែងរក​ទិញវ៉ាក់ សាំងមិនបាននោះទេ ពិសេសនោះ សហគមន៍អឺរ៉ុប។ ​គឺ​មានលុយហើយ រកទិញវ៉ាក់សាំង មិនបានទៀត​។

​យ៉ាងណាក៏ដោយ សម្តេចតេជោ បានគូសបញ្ជាក់ថា ​ការទទួលបានវ៉ាក់សាំងជំងឺ​កូវីដ១៩ ពីមិត្តចិន ក្នុងជំហានដំបូង ៦០ម៉ឺនដូស​នេះ បង្ហាញការធ្វើកិច្ចសហប្រតិបត្តិការ​រឹងមាំ រវាង​កម្ពុជា និងចិន​៕ ដោយ៖ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ