ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ីណូ ហ្វាម ​ជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា មានប្រសិទ្ធភាព និងសុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង​របស់ចិន ៦០ម៉ឺនដូស នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង​របស់ចិន ៦០ម៉ឺនដូស នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង ស៊ីណូ ហ្វាម របស់​មិត្តចិន ដែលបានផ្តល់​ឲ្យកម្ពុជា នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់​ថា ជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព​។

ចំពោះឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិលបាល និងដោយផ្សាយផ្ទាល់​តាម​ទូរទស្សន៍ក្នុងស្រុក និងតាមហ្វេសប៊ុកជាច្រើនផង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមគូសបញ្ជាក់​ជាថ្មីម្តងទៀតថា វ៉ាក់សាំង​ស៊ីណូហ្វាម របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាប្រភេទវ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព​ សម្រាប់ស្រទាប់​មនុស្សអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ហើយត្រូវបានបញ្ជាទិញ និងអនុម័ត​ឲ្យប្រើប្រាស់​ដោយប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសកល​លោក»​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «​សុភាសិត​ខ្មែរ​ ពោលថា មិត្ត​ល្អ ជួយគ្នា ក្នុងគ្រាក្រ​។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះ គឺជាសក្ខីភាព​ថ្មីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំង​អំពី​ចំណង​មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន នៅក្នុងក្របខណ្ឌ​កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងការកសាង​សហគមន៍ វាសនារួមគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ​១៩ នៅពេលនេះ ដោយសារតែ​កម្ពុជា និងចិត្ត​មានកិច្ចសហប្រតិបត្តិការមិត្តភាព​​រឹងមាំ​​នឹងគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «​បើគ្មាន​ចំណង​មិត្តភាពរឹងមាំ​រវាង​កម្ពុជា និងចិនទេ ថ្ងៃនេះ យើងគ្មានបានទទួ​លវ៉ាក់សាំង​ សម្រាប់​ប្រជាជន​យើង​ទេ​! នោះហើយ ដែលជាមោទកភាពរបស់​កម្ពុជា ក្នុងការធ្វើជាដៃគូរបស់មិត្តចិន ទោះបីជាមិត្តចិន​ មានការទទួលខុសត្រូវ​លើប្រជាជនរបស់ខ្លួន ១៤០០លាននាក់ និងមានកាតព្វកិច្​ចជាមួយ​ប្រទេសដទៃទៀត ប៉ុន្តែ​មិត្តចិន នៅតែចែករំលែក​ឲ្យយើង​ ១លានដូស​។ ១លានដូសនេះ ជាអ្វីដែលយើងចង់​បាន​លើកដំបូង សម្រាប់មនុស្ស ៥០ម៉ឺនដូស ដើម្បី​ចាក់​​ឲ្យ​ជួរមុខ ហើយ​ពេលនេះ មក ៦០ម៉ឺនដូស ហើយ​នឹងមក ៤០ម៉ឺនដូសទៀត ដែល​តាមការស្មានរបស់ខ្ញុំ នឹង​មិនមែន​មកត្រឹមតែ ៤០ម៉ឺនដូសទេ​!»៕​