ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្វែងរកទិញវ៉ាក់សាំងកូវីដបន្ថែមពីចិន ឥណ្ឌា ថៃ និងរុស្ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពី​ទទួលវ៉ាក់សាំងរបស់ចិន ៦០ម៉ឺនដូស នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពី​ទទួលវ៉ាក់សាំងរបស់ចិន ៦០ម៉ឺនដូស នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាកំពុង​ស្វែងរកទិញវ៉ាក់សាំងកូវីដ១៩ បន្ថែមពីចិន ឥណ្ឌា ថៃ និងរុស្ស៊ី​។

ដោយរម្លឹកឡើងវិញពីតម្រូវការរបស់​កម្ពុជា ក្នុងការរកវ៉ាក់សាំងកូវីដ១៩ ឲ្យ​​បាន ២០​លាន​ដូស សម្រាប់​ចាក់ជូនប្រជាជនកម្ពុជា ​ឲ្យបានយ៉ាងហោចណាស់ ១០លាននាក់ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាសថា កម្ពុជា ទទួលបាន​ជំនួយវ៉ាក់សាំង ១​លាន​ដូស​ពីចិន ​ដែល​​នៅ​ថ្ងៃ​នេះ​ ទទួល​បាន​ជំ​ហាន​ដំ​បូង​ ៦០​ម៉ឺន​ដូស​ ហើយ​​សម្តេច ​បាន​សរសេរលិខិត​ជូននាយករដ្ឋមន្ត្រី​ចិនរួច​ហើយ ដើម្បី​ស្នើសុំបន្ថែម ឬក៏ទិញបន្ថែម ដោយប្រើប្រាស់លុយជំនួយរបស់ចិន ដែល​បាន​សន្យា​ផ្តល់​​ឲ្យ​​កន្លង​មក។ ក្រៅពីនោះ យើងក៏ទទួលជំនួយពីឥណ្ឌា ១សែនដូស ហើយយើងក៏កំពុងចរចាទិញ​ពីឥណ្ឌា ចន្លោះពី ១លាន ដល់ ៤លានដូស។ វ៉ាក់សាំងរបស់ឥណ្ឌា ប្រើប្រាស់​រូបមន្តផលិត​របស់អង់គ្លេស អាស្តាហ្សេនីកា។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា យើងក៏កំពុង​ចរចាទិញពីថៃ ចាប់ពីឥឡូវនេះ ដោយថៃ​នឹងចាប់ផ្តើមផលិត​វ៉ាក់សាំង អាស្តាហ្សេនីការបស់អង់គ្លេស នៅខែ​ឧសភាខាងមុខ​។ កម្ពុជាយើង ក៏កំពុងចរចាទិញវ៉ាក់សាំងពីរុស្ស៊ី ផងដែរ​។

សម្តេច​តេជោ ហ៊ុន សែន បន្ថែមថា ការចរចាទិ​ញវ៉ាក់សាំង​ពីឥណ្ឌា ថៃ និងរុស្ស៊ី គឺ​យើងអាចប្រើសាច់ប្រាក់​សុទ្ធ ដើម្បីទូទាត់​ឲ្យគេតែម្តង​។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង​ជាថ្មីពីជំនួយ​វ៉ាក់សាំង ១១លានដូស ដែលកម្ពុជា​ នឹងទទួលបាន​ រួមមាន៖ ចិន ១លានដូស ៧លានដូសពីកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ដែលនៅពេលនេះ វ៉ាក់សាំង​អង់គ្លេស អាស្តាហ្សេនីកា បានផ្តល់​ឲ្យអង្គការសុខភាពពិភពលោក ២០០លានដូស សម្រាប់​ចែកដល់​ប្រទេស​ក្រីក្រ ដែល​កម្ពុជាយើង​សង្ឃឹម​ទទួល​បានដែរ​ រួមទាំង​ថវិការបស់អូស្ត្រាលី ២៨លានដុល្លារ​អាមេរិក សម្រាប់​ទិញវ៉ាក់សាំងបាន ៣លានដូស​៕