រាជធានីភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស យល់ព្រមឲ្យកូនប្រុសទាំង ៣នាក់ របស់សម្តេច រួមទាំងកូនប្រសារ និងកូនអ្នកធំៗទាំងអស់ ព្រមទាំងរដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ស៊ីណូ ហ្វាម មុនគេ។ ការធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់មហាជន ខណៈដែលសម្តេច និងរដ្ឋមន្ត្រីមួយចំនួន អាយុលើសពី ៥៩ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងរបស់ចិននេះបាន។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឲ្យអ្នកសារព័ត៌មានទាំងអស់ ស្ថិតនៅក្នុងចំណោមអ្នកជួរមុខ ដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩ លើកដំបូង នាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យក្រសួងសុខាភិបាល រៀបចំកម្មវិធីចាក់វ៉ាក់សាងកូវីដ១៩ របស់ចិននេះ ដោយមានការផ្សាយផ្ទាល់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យសម្តេច ទៀ បាញ់ រៀបចំឲ្យឧត្តមសេនីយ៍ អាយុ ក្រោម ៥៩ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ៕
ចែករំលែកព័តមាននេះ