សម្តេចតេជោ៖ ការលុបចោលការចាក់វ៉ាក់សាំង មិនមែនខ្លាចបញ្ហាប្រតិកម្មទេ
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការសម្រេចចិត្តលុបចោលគម្រោងចាក់វ៉ាក់សាំង សម្រាប់រូបសម្តេចផ្ទាល់ និងថ្នាក់ដឹកនាំផ្សេងទៀត អាយុលើសពី…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការសម្រេចចិត្តលុបចោលគម្រោងចាក់វ៉ាក់សាំង សម្រាប់រូបសម្តេចផ្ទាល់ និងថ្នាក់ដឹកនាំផ្សេងទៀត អាយុលើសពី…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការសម្រេចចិត្តលុបចោលគម្រោងចាក់វ៉ាក់សាំង សម្រាប់រូបសម្តេចផ្ទាល់ និងថ្នាក់ដឹកនាំផ្សេងទៀត អាយុលើសពី ៦០ ឆ្នាំ ដែលគ្រោងចាក់ នៅថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ មិនមែនដោយសារតែ ខ្លាចបញ្ហាប្រតិកម្មនោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាឱកាសសម្តេចអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈថា ជំនួយវ៉ាក់សាំងជំហានដំបូង ចំនួន ៦០ម៉ឺនដូស នៃវ៉ាក់សាំង Sinopharm របស់ចិន គឺកើតឡើងបានដោយសារចំណងមិត្តភាពដ៏រឹងមាំរបស់កម្ពុជា ជាមួយនឹងមិត្តចិន។
សម្តេចតេជោ បានបញ្ជាក់ថា បើយើងគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងចិន យើងនឹងមិនអាចបានទទួលវ៉ាក់សាំងពីចិន នាថ្ងៃនេះទេ។ ខណៈនៅអាស៊ាន មានប្រទេសសិង្ហបូរី ឥណ្ឌូនេស៊ី បានចាក់វ៉ាក់សាំង និងកម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ ១៩ ឆាប់ៗនេះផងដែរ។
សម្តេច ក៏បានបញ្ជាក់ ការពិតសម្តេច បានត្រមខ្លួនរួចរាល់ តមអាហារ មិនលេបថ្នាំ ដើម្បីចាក់វ៉ាក់សាំងជាជំនួយរបស់មិត្តចិន តែក្រោយមក ខាងភាគីចិន បានជូនដំណឹងថា វ៉ាក់សាំង Sinopharm គឺសម្រាប់អាយុ ១៨ ដល់ ៥៩ ឆ្នាំតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការលុបចោលគម្រោងចាក់វ៉ាក់សាំង សម្រាប់រូបសម្តេច និងថ្នាក់ដឹកនាំវ័យលើសពី ៦០ ឆ្នាំនោះ «មិនមែនខ្លាចបញ្ហាប្រតិកម្មទេ ។ បញ្ហាស្ថិតនៅត្រង់ថា ប្រសិទ្ធភាពសម្រាប់មនុស្សអាយុ ៦០ ឆ្នាំឡើងលើទៅ» ។
សម្តេច ក៏បានបញ្ជាក់ជា ឧទាហរណ៍ថា សម្តេច ទៀ បាញ់ បានចាក់រួចហើយ ហើយសុខភាពធម្មតា៕
ចែករំលែកព័តមាននេះ