រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជាច្រើនអាណត្តិបានប្រកាសទទួលស្គាល់សមាជិកភាពក្រុមជំនួយការជាយុវជនផ្នែករាជធានី ខេត្ត គណបក្ស ថ្នាក់កណ្តាលជិត២០០នាក់។
លោកហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាតំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិ ន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជ នកម្ពុជាថ្នាក់កណ្ដាល បានប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចំនួន១៦២នាក់ នៅគណៈកម្មាធិ ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោកបានបន្តថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែគិតគូយកចិត្តទុកដាក់ដល់សមាជិក-សមាជិកាទាំងអស់ ដែលបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយក្នុងការ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុកសាងសង្គមជាតិ។
ជាមួយគ្នានោះដែរ លោកបានសម្ដែងនូវក្តីសប្បាយរីករាយ និងកោតសរសើរចំពោះ ក្រុមជំនួយការផែ្នករាជធានី-ខេត្ត នៃយុវជនគណបក្សប្រជាជាជនកម្ពុជាថ្នាក់កណ្តាល ដែល តែងតែបានចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារសង្គមនាពេលកន្លងមក ជាពិសេសតាម រយៈការចូលរួមចំណែកបរិច្ចាគថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជាដើម។ បេសកកម្មរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល គឺដើម្បីចូលរួមចំណែក ជួយប្រជាជន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមកម្មវិធីនយោបាយរប ស់គណបក្ស ដែលយុវជនជាសសរទ្រូងនៃប្រទេសជាតិ។
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលអាចសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះបាន គឺអាស្រ័យការចូលរួមយ៉ាងសកម្មពីក្រុមជំនួយការគ្រប់ផ្នែក ជាពិសេសក្រុមជំនួយការផ្នែ ករាជធានី-ខេត្តដែលត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយ ផ្នែកពាក់ព័ន្ធផ្សេង ទៀត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត។
លោកក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របៀបរបបធ្វើការរបស់ក្រុ មជំនាញចំណុះផ្នែករាជធានី-ខេត្ត ការចាត់តាំងក្រុមជំនាញចំណុះផ្នែករាជធានី-ខេត្ត និងគោលការណ៍នានារបស់គណបក្ស ព្រមទាំងបានផ្សព្វផ្សាយអំពីវឌ្ឍនភាពក្នុងការ ខិតខំរៀបចំនូវប្រព័ន្ធការងារមួយ ដែលអាចធានាបាននូវប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមសហការក្នុងការអនុវត្តការងារពីបណ្តាផ្នែកផ្សេងទៀត ជាពិសេសការត្រៀ មអនុវត្តផែនការសកម្មភាពក្រុមការងារយុវជនគណបក្សរាជធានី-ខេត្ត ឆ្នាំ២០២១ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវ ដើម្បីយកទៅអនុវត្តឱ្យស្របតាមសូចនាករដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចបានតាមផែនការដែលគណបក្សបានកំណត់ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលផងដែរ៕



ចែករំលែកព័តមាននេះ