ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បូក​សរុប​ការងារ​គណៈកម្មាធិការ​គណ​បក្ស​ខេត្តកំពត និង​ផ្សព្វផ្សាយ​ស្តី​ពី​​សភាពការណ៍​ទូទៅ និង​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​២០២០ និង​ទិស​​ដៅ​ភារកិច្ច​ឆ្នាំ​២០២១

4 ឆ្នាំ មុន
  • ភ្នំពេញ

នា​ថ្ងៃ​សៅរ៍ ទី​០៦ និង​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលសន្និសីទ​សាលាខេត្ត​កំពត មាន​បើក​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពត​ឆ្នាំ​២០២០ និង​​ទិស​ដៅ​ការងារ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ…

នា​ថ្ងៃ​សៅរ៍ ទី​០៦ និង​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលសន្និសីទ​សាលាខេត្ត​កំពត មាន​បើក​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពត​ឆ្នាំ​២០២០ និង​​ទិស​ដៅ​ការងារ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​២០២០ និង​ទិស​ដៅ​ភារកិច្ច ឆ្នាំ​២០២១ របស់​គណបក្ស​ថ្នាក់​កណ្តាល ជូន​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​។

កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី សមាជិក សមាជិកា ព្រឹទ្ធ​សភា រដ្ឋសភា ឯកឧត្តម ជាវ តា​យ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ឯកឧត្តម ជឹ​ង ផល្លា អនុ​ប្រធាន​​គណៈកម្មាធិការ​គណបក្ស និង​ជា​ប្រ​ធា​ណ​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពត សមាជិក សមាជិកា​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត គណបក្ស​ក្រុង​ស្រុក សរុប​ចំនួន ៩៦៣​នាក់​។

កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​រាល់​សភាព​ការ​ទូទៅ​ក្នុង និង​ក្រៅប្រទេស សកម្មភាព​ការងារ​ដែល​សម្រេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គោលដៅ​អនុវត្តន៍​ការងារ​បន្ត និង​បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២ ដែល​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ភារកិច្ច​ធំ​ៗ​ដែល​គណបក្ស​ត្រូវ​ពុះពារ​អនុវត្ត​ក្នុង​ឆ្នាំ​២០២០ និង​ទិស​ដៅ​បន្ត ដំ​ដៅ​ធានា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ឡើង លើ​វិ​ថី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ