ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​ជាប់​ៗ​គ្នា​! មនុស្ស​៧​នាក់​ក្នុង​នោះ​ស្រី​២​នាក់​បញ្ចប់ជីវិត​ខ្លួនឯង​បន្តបន្ទាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើមខែ​កុម្ភៈ​នេះ រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​ករណី​ផ្តាច់ជីវិត​ខ្លួន ដោយ​យក​ក្រ​ម៉ា ខ្សែ ឫ​ក៏​របស់របរ​ផ្សេង​ៗ​​យក​មក​ចង​ភ្ជាប់​នឹង​.​ក​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ដែល​បាន​​កើតឡើង​មាន​ចំនួន​៧​ករណី​មក​ហើយ…

ខេត្តបន្ទាយមានជ័យ ៖ ដើមខែ​កុម្ភៈ​នេះ រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​ករណី​ផ្តាច់ជីវិត​ខ្លួន ដោយ​យក​ក្រ​ម៉ា ខ្សែ ឫ​ក៏​របស់របរ​ផ្សេង​ៗ​​យក​មក​ចង​ភ្ជាប់​នឹង​.​ក​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ដែល​បាន​​កើតឡើង​មាន​ចំនួន​៧​ករណី​មក​ហើយ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​២​នាក់ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​ផ្តាច់ជីវិត​ខ្លួនឯង​ចំនួន​៧​ករណី ដែល​បណ្តាល​ឱ្យ​​មនុស្ស​បាត់បង់​ជីវិត​៧​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២​នាក់​ផង​ដែរ​។

ដោយ​ករណី​ទី​១- កាល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ជន​រង​គ្រោះ​ឈ្មោះ មឿ​ន វ៉ា​ន់​ជីវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី មូលហេតុ​ដោយសារ​តែ​វិបត្តិ​ស្នេហា​។

ករណី​ទី​២- ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ ឈូក ភេទ​ប្រុស អាយុ​៨០​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី មូលហេតុ​ដោយ​មាន​ជំងឺលើសឈាម ដើរ​មិន​រួច​។

ករណី​៣- កាល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ជន​រង​គ្រោះ​ឈ្មោះ ហែ ឃាត ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក មូលហេតុ​ដោយ​តែ​មាន​ជំងឺសរសៃប្រសាទ​។

ករណី​៤- កាល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ជន​រង​គ្រោះ​ឈ្មោះ សុត វឿ​ន ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី មូលហេតុ​ព្រោះ​តែ​ប្រចណ្ឌ​ជា​មួយ​នឹង​ប្រពន្ធ​។

ករណី​៥- នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​មាន​ជន​រង​គ្រោះ​ឈ្មោះ សុភាព រក្សា ភេទ​ស្រី ​អាយុ​២១​ឆ្នាំ រ​ស់នៅ​​ភូមិ​ត្នោត ឃុំ​សឿ​គាំ ស្រុក​មង្គល​បូ​រី មូលហេតុ​ដោយ​​ឈ្លោះប្រកែក​ជាមួយ​ប្តី​។

ករណី​៦- នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ជន​រង​គ្រោះ​ឈ្មោះ កេ​ន យ៉ៃ ភេទ​ស្រី អាយុ​៩២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជួប ឃុំ​រហាត់ ស្រុក​មង្គល​បូ​រី មូលហេតុ​ដោយសារ​មាន​ជំងឺខ្សោយបេះដូង និង​វង្វេង​២​ដង​។

និង​ករណី​៧- នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ជន​រង​គ្រោះ​ឈ្មោះ ភើ​យ សុ​ផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត មូលហេតុ​ដោយសារ​ប្រើប្រាស់​គ្រឿង​​ញៀន​​​រលាក​ស្រោមខួរ​​រហូតកើត​ជំ​ងឺ​សរសៃប្រសាទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ