ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េ​អឹ​ម​បាញ់បោះ​ផ្អើល​ពេញ​ក្រុង​សៀមរាប​ត្រូវ​ថ្នាក់លើ​ដាក់​ទណ្ឌកម្ម​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើក​ឡើង​ក្នុង​ផេ​ក​ជា​ផ្លូវការ​ថា ករណី​ជម្លោះ​រវាង​អ្នកកាសែត ANN និង អាវុធហត្ថ​ខេត្តសៀមរាប រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា និង​ផ្ទុះអាវុធ…

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើក​ឡើង​ក្នុង​ផេ​ក​ជា​ផ្លូវការ​ថា ករណី​ជម្លោះ​រវាង​អ្នកកាសែត ANN និង អាវុធហត្ថ​ខេត្តសៀមរាប រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា និង​ផ្ទុះអាវុធ កាលពី​ថ្ងៃ​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ «​មហា​លាភ ៩៩៩៩» ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​នោះ កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំ​បុគ្គលិក​របស់​ខ្លួន រួម​នឹង​អាវុធ​យក​មក​រក្សា​ទុក ដើម្បី​ស៊ើបអង្កេត​បន្ត ព្រមទាំង​ហៅ​លោក តាំង ហូរ អ្នក​ព័ត៌មាន ANN ប៉ុន្តែ​មិន​បាន​មក​ចូល​បំភ្លឺ​នៅឡើយ ។ ចំណែក​អុ្ន​ក​ពាក់ព័ន្ធ​ក្នុង​ករណី​​អំពើ​ហិង្សា​នេះ កម្លាំង​ជំនាញ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តសៀមរាប សូម​ដកស្រង់​យក​របាយការណ៍​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បង្ហោះ​ក្នុង​ផេ​ក​ជា​ផ្លូវការ​ដូច​តទៅ ៖ ខ្ញុំ​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី ស្នងការ ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ជ្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​១០​នាទី​យប់ នៅ​ភោជនីយដ្ឋាន​មហាលាភ​៩៩៩៩ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប មាន​ករណី​បង្ក​របួស​ស្នាម និង​ផ្ទុះអាវុធ ដែល​បង្ក​ឡើង​រវាង​អ្នក​ផឹកស៊ី ក្នុង​នោះ​មាន​បុគ្គលិក​កងរាជអាវុធហត្ថ​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​របួស​ក្បាល និង​ជា​អ្នក​ប្រើ​អាវុធ​បង្ក​ការ​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​បង្ក​ឱ្យ​មានការ​រង​របួស ឬ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ ឬ​ខូចខាត​សម្ភារៈ​នោះ​ទេ ។

ក្រោយ​កើតហេតុ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចាត់វិធានការ​ឃាត់ខ្លួន​នាំ​នាយ​អាវុធហត្ថ​ខេត្ត​ម្នាក់ ដែល​បង្ក​សម្លេង​ផ្ទុះ​យក​មក​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​បន្ទាយ និង​ដកហូត​អាវុធ​មក​រក្សា​ទុក​វិញ ព្រមទាំង​បើក​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​ក្នុង​រឿងហេតុ​ខាងលើ​ទៅ​តាម​នីតិវិធី និង​អនុវត្ត​វិន័យ​កងទ័ព​ចំពោះ​បុគ្គលិក​កងរាជអាវុធហត្ថ​។ ព្រមទាំង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ការ​បង្ក​ការ​ភ័យ​ខ្លាច​ទាំងអស់​។ ន័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​អ្នក​សារព័ត៌មាន​មេត្តា​ជ្រាប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ជម្លោះ​បង្ក​ហិង្សា​ខាងលើ រវាង​អ្នកកាសែត និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត នៅ​ក្នុង​ហាង មហាលាភ ៩៩៩៩ នោះ គឺជា​រឿង​យល់​ច្រ​លំនឹង​គ្នា ហើយ​ខាង​អ្នក​សារព័ត៌​មាន ក៏​បាន​សុំ​ទោស​មន្ត្រី​កងរាជអាវុធហត្ថ ព្រមទាំង​សុំ​ទោស​ថ្នាក់ដឹកនាំ​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​ថា លោក​នឹង​ឈប់​ធ្វើ​ទ​ង្វើ​បែប​នេះ​តទៅ​ទៀត​ហើយ និង​សុំ​ការ​យោគយល់​ជា​លើក​ទី​១ ផង​ចុះ​។

គួរ​រំលឹក​ថា ៖ ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹក អ្នក​បែកក្បាល​ទាញ​កាំភ្លើង​បាញ់​មេឃ​ផ្អើល​ក្រុង​សៀមរាប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ