ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា​មាន​ទម្រង់​ដ៏​ពិសេស​ដើម្បី​តទល់​ជាមួយ Man City យប់​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jürgen Klopp បាន​លើក​ឡើង​ថា Liverpool នឹង​ប្រើប្រាស់​ទម្រង់​លេង​ដែល​ពិសេស​ដើម្បីតទល់ជាមួយនឹង​ក្រុម​កំពូល​តារាង Manchester City…

អង់គ្លេស ៖ លោក Jürgen Klopp បាន​លើក​ឡើង​ថា Liverpool នឹង​ប្រើប្រាស់​ទម្រង់​លេង​ដែល​ពិសេស​ដើម្បីតទល់ជាមួយនឹង​ក្រុម​កំពូល​តារាង Manchester City នៅយប់​នេះ​។

Liverpool មាន​បញ្ហា​ទម្រង់​លេង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ចុងឆ្នាំ​២០២០ ដោយសារ​តែ​វិបត្តិ​កីឡាករ​រង​របួស​។ ពួក​គេ​ឈ្នះ​​តែ​៣​ប៉ុណ្ណោះ ក្នុង​ចំណោម​១០​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​។ ប៉ុន្តែ​បើយើង​ក្រឡេកទៅ Man City វិញ កំពុង​តែ​ពេញ​ទម្រង់​យ៉ាង​ល្អ ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ១៣​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​។

លោក Klopp បាន​មាន​ប្រសាសន៍​ថា «​ស្ថានភាព​ឥឡូវនេះ បើ​ប្រៀបធៀប​នឹង​ខែមករា កាលពី​ឆ្នាំ​មុន គឺ​ខុស​គ្នា​ទាំងស្រុង​។ ប៉ុន្តែ​ពិត​ណាស់​អ្វី​ៗ​អាច​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ យើង​ត្រូវ​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត ពីព្រោះ​អ្នក​មិន​មាន​ឪ​កាស​ងាយស្រួល​ពេល​ប៉ះ Man City នោះ​ទេ​។ ដូច្នេះអ្នក​ត្រូវ​តែ​មាន​ទម្រង់​លេង​ដ៏​ពិសេស​មួយ​ក្នុង​ជំនួប​នេះ​។ ហើយ​នោះ​ជា​អ្វី​ដែល​យើង​នឹង​ព្យាយាម​»៕

សូមបញ្ជាក់ជូនថា Liverpool បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយមាន​៤០​ពិន្ទុ និង​មាន​គម្លាត​រហូត​ដល់​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Man City ។(​ដកស្រង់​ចេញពី The Guardian)