ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ដូច​ម្តេច​ទើប​ឈ្មោះ​ថា​ជា​សមណៈ ?

4 ឆ្នាំ មុន

សេចក្ដី​ថា បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះតែ​កោរសក់​ប៉ុណ្ណោះ​ទេ អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា សេចក្ដី​លាភ នឹង​ឈ្មោះ​ថា…

សេចក្ដី​ថា បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះតែ​កោរសក់​ប៉ុណ្ណោះ​ទេ អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា សេចក្ដី​លាភ នឹង​ឈ្មោះ​ថា សមណៈ ដូច​ម្ដេច​បាន ។

បុគ្គល​ដែល​ឥត​ខន្តី​ទោះបី​មិន​បាន​សម្លាប់​អ្នក​ដទៃ​ឲ្យ​វិនាស​ចាក​ជីវិត​ទេ​, គ្រាន់តែ​បៀត​បៀន​ដោយ​ដំបង​ព្រនង់​ជាដើម ឲ្យ​គេ​បាន​សេចក្ដី​លំបាក ក៏​មិន​ហៅ​ថា សមណៈ​ដែរ ។

ឈ្មោះ​ថា​សមណៈ​លុះណាតែ​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន ទើប​ហៅ​ថា​សមណៈ​បាន ដូច​មាន​ពុទ្ធភាសិត​ត្រាស់​ថា អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​ជា​គ្រឿង​សម្គាល់​របស់​សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ