ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អប់រំ​ចិត្ត​ឱ្យ​ក្នុង​គន្លង​ធម្មតា​ធម៌

4 ឆ្នាំ មុន

បុគ្គល​គប្បី​អប់រំ​ចិត្ត ចម្រើន​បញ្ញា​ឲ្យ​ឃើញ​ថា អ្វី​ៗ​គ្រប់យ៉ាង ជា​ធម្មតា​ធម៌​ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។…

បុគ្គល​គប្បី​អប់រំ​ចិត្ត ចម្រើន​បញ្ញា​ឲ្យ​ឃើញ​ថា អ្វី​ៗ​គ្រប់យ៉ាង ជា​ធម្មតា​ធម៌​ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។

កាលដែល​បានឃើញ​ថា អ្វី​ៗ​គឺជា​ធម្មតា​ធម៌ ក៏​មិន​ប្រកាន់ ហើយ​ក៏​មិន​មាន​អ្វី​ណា​មក​ធ្វើ​ឲ្យ​កើតទុក្ខ​តាម​ផ្លូវ​ចិត្តបាន​ឡើយ ។

ដោយហេតុ​ថា តាម​ធម្មតា​បុគ្គល​ល្ងង់ខ្លៅ សម្គាល់​នូវ​ពាក្យ​ទ្រគោះបោះបោក ថា​ជា​ជ័យជម្នះ ចំណែក​អ្នកចេះ​ដឹង មាន​សេចក្ដី​អត់ធន់ ជា​ជ័យជម្នះ នេះ​ជា​ធម្មតា​ធម៌​របស់​មនុស្សជាតិ ។

ហេតុនេះ​យើង​បាន​ជួប​ព្រះធម៌​ជា​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​ហើយ គួរ​ពុទ្ធបរិស័ទ​ព្យាយាម​បំពេញ​សេចក្ដី​ល្អ​តាម​ព្រះពុទ្ធ​អង្គ​ទ្រង់​ណែនាំ គួរ​ឲ្យ​ព្រះធម៌​គ្រប់គ្រង​ចិត្ត មិន​គួរ​ឲ្យ​កិលេស​គ្រប់គ្រង​ចិត្ត​ឡើយ ដើម្បី​ឱ្យ​ជីវិត​ស្ថិត​ក្នុង​គន្លង​ព្រះធម៌​ឱ្យទៅ​ជា​ទម្លាប់​ជាប់​តាម​ធម្មតា​ធម៌​សុខ​បវរ​ពិតជា​កើត​មាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ