ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន និង​ឡាន​បុក​គ្នា

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លោក​វរសេនីយ៍ទោ ខឹ​ម ប៉ោ​ស្រេង អធិការរង​ទទួល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​បុក​នឹង​រថយន្ត​ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ…

ខេត្តក្រចេះ ៖ លោក​វរសេនីយ៍ទោ ខឹ​ម ប៉ោ​ស្រេង អធិការរង​ទទួល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​បុក​នឹង​រថយន្ត​ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ លើ​ផ្លូវជាតិ​លេខ​៧ (​ក្រចេះ​-​ស្ទឹង​ត្រែង​) ចន្លោះ​បង្គោល​លេខ ៤០៩-៤១០ ។

លោក​អធិការរង​បន្ត​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បាន​កើតឡើង​រវាង​រថយន្ត​បុក​រថយន្ត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស គ្មាន​ស្លាក​លេខ មាន​ផ្ទុក​ឈើ​ពេញ​រថយន្ត បើក​បើកបរ​ដោយ​ឈ្មោះ កង រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ និង​រួម​ដំណើរ​ជាមួយ​ទី​១-​ឈ្មោះ សុខ ថា​ល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ទី​២-​ឈ្មោះ សោម ផល្លា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​មក​បុក​រថយន្ត​ម៉ាក ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3033 អ្នកបើកបរ​ឈ្មោះ ជា សុ​ជាតិ​(​គ្មាន​របួស​បាន​រត់គេច​ខ្លួន​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើ​ដំណើរ ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ។

លោក​អធិការ​បញ្ជាក់​ថា ករណី​នេះ​មក​ពី​មូលហេតុ​ដោយ​ការ​វ៉ា​ជែក​គ្នា ទើប​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ក្នុង​នោះ​មាន ៖ ១-​ឈ្មោះ កង រតនា អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ២-​ឈ្មោះ សុខ ថា​ល់ អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​សាំង​យ៉ុ​ង ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ៣-​ឈ្មោះ សោម ផល្លា អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​សាំង​យ៉ុ​ង​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ លោក​ថា សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា ក្នុង​ករណី​នេះ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់ ០២​គ្រឿង (​រថយន្ត​តូច​០១​គ្រឿង​/​រថយន្ត​ធំ​០១​គ្រឿង​) និង​ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​គ្រៀង​ជា​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ