ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងសំយ៉ាបតចេញពីកូនខ្ទមមួយនៅក្នុងដីស្ថានីយរថភ្លើងរមាស ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស លោក ទី ប្រុស ជាអតីតយោធិនពិការ និងភរិយា បានលើកដៃសំពះ សូមក្តីមេត្តាពីមន្ត្រីជំនាញពាក់ព័ន្ឋ មានមន្ទីរសង្គមកិច្ចខេត្តជាដើម ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សុំជួយផ្ទះមួយខ្នង និងដីសម្រាប់បង្កបង្កើនផលគ្រាន់ចិញ្ចឹមជីវិត ព្រោះថា សព្វថ្ងៃគ្មានដីសម្រាប់សង់ផ្ទះរស់នៅទេ សង្ឃឹមលើដីនៅសព្វថ្ងៃ គឺជាដីក្នុងស្ថានីយរថភ្លើងដែលគេតម្រូវឱ្យចេញក្នុងពេលខាងមុខនេះ ។
លោក ទី ប្រុស មានអាយុ៤៦ឆ្នាំ ជាអតីតយុទ្ឋជនពិការបានរៀបរាប់ថា សព្វថ្ងៃគាត់មានប្រពន្ធឈ្មោះ ហៀក ធារ៉ា អាយុ៤០ឆ្នាំ គ្រួសារគាត់មានកូន២នាក់ តែបែកទៅមានប្តីប្រពន្ធអស់ហើយ ។ រូបគាត់ជាអតីតយុទ្ធជនវរសេនាតូចលេខ៧ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
សូមរំឮកថា នេះជាអតីតយុទ្ឋជនពិការទី២ហើយ ក្នុងខេត្តកំពង់ឆ្នាំង ដែលចង់បានដីសម្បទានសង្គមកិច្ច បន្ទាប់ពីយោធិនពិការទី១ គឺលោក ក្រឹម សា ត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ក្តីសន្តោសប្រគល់ផ្ទះ១ខ្នង និងដីបង្កបង្កើនផលនៅតំបន់យោធិនពិការតាកែនកោះស្លា ក្នុងខេត្តកំពត ក្រោយពីសារព័ត៌មាន និងទូរទស្សន៏ផ្សព្វផ្សាយបានដឹងសម្តេចសង្ឃឹមថា យោធិនពិការទី២នេះនឹងទទួលបានក្តីសន្តោសមេតា្តពីសម្តេចទៀតជាពុំខាន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ